ព័ត៌មានអន្ដរជាតិ
ឆេះកន្លែងថែទាំមនុស្សចាស់នៅចិន ស្លាប់មនុស្ស២០នាក់
អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង Chengde ខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលបណ្តាលឲ្យមនុស្សចំនួន ២០នាក់បាត់បង់ជីវិត។

យោងតាមការចុះផ្សាយរបស់ Xinhua នៅថ្ងៃពុធទី៩ខែមេសា ហេតុការណ៍ឆេះនេះ បានកើតឡើងកាលពីថ្ងៃអង្គារ វេលាម៉ោងប្រហែល ៩យប់ (ម៉ោងក្នុងស្រុក)។ អគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រហែល១១យប់ ហើយនៅម៉ោង៣ទៀបភ្លឺថ្ងៃពុធ ទើបមានការបញ្ជាក់អំពីរបាយការណ៍ចំនួនអ្នកស្លាប់។ មនុស្ស ១៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល។
មូលហេតុនៃការឆេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។
ឧបទ្ទវហេតុនេះ បង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងសុវត្ថិភាពអគ្គិភ័យនៅក្នុងប្រទេសចិន។ កាលពីខែមករា អគ្គិភ័យនៅផ្សារលក់ម្ហូបមួយកន្លែងក្នុងទីក្រុង Zhangjiakou បានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ១៥នាក់រងរបួស។ ស្រដៀងគ្នានេះដែរ កាលពីខែកក្កដាឆ្នាំមុន អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគនិរតីប្រទេសចិន បានឆក់យកជីវិតមនុស្ស ១៦នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


