ព័ត៌មានអន្ដរជាតិ
ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី១១ខែមេសាឆ្នាំ២០២៥, ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានត្អូញត្អែរចំពោះកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-ជប៉ុន ដោយនិយាយថា វាដូចជាធ្ងន់មកខាងទីក្រុងវ៉ាស៊ីនតោនពេកហើយ។

តាមការចុះផ្សាយរបស់ VN Express, លោកត្រាំនិយាយថា «បើអាមេរិកត្រូវវាយប្រហារមែន ជប៉ុននឹងមិនអាចជួយអ្វីបានឡើយ ពួកគេមិនអាចការពារយើងបានទេ។ យើងបានជះលុយរាប់ពាន់លានដុល្លារដើម្បីការពារជប៉ុន ប៉ុន្តែពួកគេមិនចំណាយអ្វីសោះ»។
សូមជម្រាបថា លោកត្រាំលើកឡើងបែបនេះ គឺសំដៅទៅសន្និសញ្ញាសន្តិសុខអាមេរិក-ជប៉ុនឆ្នាំ១៩៦០ ដែលផ្តល់សិទ្ធឲ្យអាមេរិក ដាក់មូលដ្ឋានទ័ពលើទឹកដីជប៉ុន ហើយប្តេជ្ញាការពារទីក្រុងតូក្យូ បើប្រទេសណាហ៊ានវាយប្រហារ។ ក្រោមកិច្ចព្រមព្រៀងនេះ អាមេរិកបានដាក់ទាហានជាង ៥០ ០០០នាក់ ក្នុងប្រទេសជប៉ុន ច្រើនជាងប្រទេសណាណាទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីជប៉ុន មិនទាន់ចេញមុខនិយាយអ្វីទេពាក់ព័ន្ធការលើកឡើងរបស់លោក ត្រាំ។
រឿងនេះទៀតសោត កើតឡើង ស្របពេលភាគីទាំងពីរត្រៀមខ្លួនចរចាគ្នាលើកិច្ចព្រមព្រៀងពន្ធ។ ក្នុងចំណោមដៃគូធំៗដែលមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិក ជប៉ុនគឺជាប្រទេសទីមួយនៅក្នុងបញ្ជីចរចា ខណៈក្រុងតូក្យូកំពុងពិចារណាបញ្ជូនក្រុមចរចាទៅក្រុងវ៉ាស៊ីនតោននៅដើមសប្តាហ៍ក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


