ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដកទ័ព ១០ ០០០នាក់ចេញពី អឺរ៉ុប
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដកទ័ព ១០ ០០០នាក់ចេញពីតំបន់អឺរ៉ុបខាងកើត ប្រសិនបើសម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោន មិនព្រមចំណាយច្រើនជាងមុននោះទេ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាននៅសេតវិមានដែលសួរថាតើ លោកពិតជាមានគម្រោងកាត់បន្ថយកម្លាំងទ័ពអាមេរិកនៅអឺរ៉ុបឬប្រទេសណាតូផ្សេងទៀតមែនឬទេ? លោក ត្រាំ ឆ្លើយថា «ជាការពិត វាអាចដែរ! យើងចំណាយច្រើនសម្រាប់វិស័យយោធានៅអឺរ៉ុប ប៉ុន្តែមិនទទួលបានអ្វីមកវិញសោះ»។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃអង្គារ, តួលេខនេះនៅមិនទាន់ច្បាស់ឡើយ ដោយរដ្ឋបាលលោកត្រាំនឹងត្រូវពិភាក្សាគ្នាសិន។ យ៉ាងណា បើរឿងនេះក្លាយជាការពិតមែន ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺរ៉ូម៉ានីនិងប៉ូឡូញ ដែលជារដ្ឋសមាជិកណាទាំង២ មានព្រំដែនជាប់ប្រទេសរុស្ស៊ី។

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៥ អាមេរិកបានដាក់ទាហានជិត៨៤ ០០០នាក់ ឲ្យឈរជើងក្នុងទ្វីបអឺរ៉ុប ដោយចំនួនច្រើនបំផុតនៅប្រទេសអាល្លឺម៉ង់និងប៉ូឡូញ ហើយបន្ទាប់មកទៀតគឺនៅក្នុងប្រទេសរ៉ូម៉ានី អេស្តូនី និងលីទុយអានី។
មិនមែនជារឿងថ្មីឡើយដែលលោក ត្រាំ រិះគន់សមាជិកអឺរ៉ុបរបស់ប្លុកណាតូ ចំពោះការខកខានបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិ។ រឿងរ៉ាវជុំវិញការកាត់បន្ថយកម្លាំងទ័ពនេះ កើតឡើងចំពេលរដ្ឋបាលលោក ត្រាំ នៅតែបន្តដាក់សម្ពាធដល់សម្ព័ន្ធមិត្តអឺរ៉ុបទាំងឡាយ ឲ្យមានការទទួលខុសត្រូវបន្ថែមទៀតសម្រាប់វិស័យការពារជាតិរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាឲ្យអ៊ីស្រាអែលត្រៀមទ័ពប្រយុទ្ធ បើកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនជោគជ័យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


