ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសរៀបចំជំនួបកំពូលពិសេសរុស្ស៊ី-អារ៉ាប់នៅចុងឆ្នាំ២០២៥
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារទី២២ខែមេសាថា រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសរុស្ស៊ី-អារ៉ាប់នៅចុងឆ្នាំ២០២៥។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងជំនួបនៅវិមានក្រឹមឡាំងជាមួយស្តេចស៊ុលតង់ Haitham bin Tariq Al-Said នៃប្រទេសអូម៉ង់។
លោក ពូទីន បាននិយាយថា៖ «យើងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងបណ្តាប្រទេសអារ៉ាប់នៅចុងឆ្នាំនេះ។ មិត្តជាច្រើនរបស់យើងនៅពិភពអារ៉ាប់ បានបង្ហាញការគាំទ្រពួកគេចំពោះគំនិតផ្ដួចផ្ដើមនេះ»។
ការបង្កើតកិច្ចប្រជុំកំពូលនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសអារ៉ាប់ និងបង្កើនវត្តមានការទូតរបស់ខ្លួននៅមជ្ឈិមបូព៌ា។ ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងកាលបរិច្ឆេទ ទីតាំង និងរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ មិនត្រូវបានបង្ហាញឲ្យដឹង ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាសំខាន់ៗក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអារ៉ាប់។
សូមបញ្ជាក់ថា រដ្ឋអារ៉ាប់កំពុងទទួលបានឥទ្ធិពលការទូតកាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចាដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ដូចជា ជម្លោះនៅអ៊ុយក្រែន និងហ្គាហ្សាជាដើម។
ថ្មីៗនេះ ប្រទេសអូម៉ង់បានរៀបចំកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងភាគីទាំងពីរ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតីអាមេរិក។
ចំណែកឯរុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នៅក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែមីនាកន្លងទៅ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


