Connect with us

ព័ត៌មានអន្ដរជាតិ

​គ្រោះថ្នាក់​ចរាចរណ៍ដ៏សាហាវ​នៅហ្វីលីពីន បណ្តាល​ឱ្យ​ស្លាប់១០នាក់ និងរបួសរាប់សិបនាក់

បានផុស

នៅ

មនុស្ស១០នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួស ក្នុងហេតុការណ៍​រថយន្តក្រុងមួយគ្រឿងបុករថយន្តជាច្រើន​គ្រឿង​​​ផ្សេងទៀត នៅច្រកទ្វារបង់ប្រាក់មួយ លើផ្លូវហាយវេដ៏មមាញឹកបំផុតមួយនៅភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយរបស់ Adaderana.lk នៅថ្ងៃទី០២ខែឧសភានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិស គ្រោះថ្នាក់​នេះបានកើតឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុងនោះមានក្មេង៤នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈ​អ្នក​បើកបររថយន្តក្រុងត្រូវបានចាប់​ឃុំខ្លួន។ ប៉ូលិស បានឲ្យ​ដឹងថា អ្នកបើកបរបានដេកលក់ ទើបបណ្ដាលឲ្យមានហេតុការណ៍នេះ។ អ្នកបើកបររថយន្តក្រុងអាចនឹងត្រូវបានចោទប្រកាន់ពីបទ «មិនប្រុងប្រយ័ត្នដែលបណ្តាលឱ្យមានឃាតកម្មជាច្រើន»។ កាកបាទក្រហមហ្វីលីពីនក៏បានឲ្យដឹងដែរថា គ្រោះថ្នាក់នេះក៏មានរថយន្តស្ព័រចំនួន៣គ្រឿង និងរថយន្តកុងតឺន័រ១គ្រឿងផងដែរ។

គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ទាក់ទងនឹង​រថយន្តក្រុង​ស្លាប់​មិនមែនជា​រឿង​ចម្លែក​ទេ​នៅ​ហ្វីលីពីន​។ លើសពីនេះការប្រើប្រាស់គ្រឿងញៀនក្នុងចំនោមអ្នកបើកបររថយន្តក្រុងក៏មានច្រើនដែរនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

កាលពីខែមេសា ក្រុមហ៊ុនយានយន្តសាធារណៈមួយចំនួន រួមទាំងរថយន្តក្រុង រថយន្ត jeepney និងត្រីចក្រយានយន្ត បានប្រឈមនឹងការផ្អាក បន្ទាប់ពីអ្នកបើកបរចំនួន ៨៤ នាក់បានធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀន។

ក្នុងឆ្នាំ ២០២៣ អ្នកដំណើររថយន្តក្រុងចំនួន ១៧នាក់បានស្លាប់បន្ទាប់ពីរថយន្តមានបញ្ហាហ្វ្រាំងហើយបានធ្លាក់ចូលទៅក្នុងជ្រោះមួយនៅកណ្តាលប្រទេសហ្វីលីពីន តាមបណ្តោយផ្លូវដែលអ្នកស្រុកហៅថាជា «ផ្លូវកោងឃាតករ»៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម