ព័ត៌មានអន្ដរជាតិ
ចិន និងវៀតណាម បើកដំណើរការផ្លូវរថភ្លើងហាណូយ-ណាននីង ចំពេលទេសចរកើន
បន្ទាប់ពីផ្អាកដំណើរការរយៈពេលប្រាំឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ ប្រទេសចិន និងវៀតណាមបានបើកដំណើរការឡើងវិញនូវសេវាកម្មរថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងទីក្រុងហាណូយ និងទីក្រុងណាននីង ក្រោយឃើញកំណើនទេសចរហក់ឡើងរវាងប្រទេសទាំងពីរ។

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៧ខែឧសភានេះ ការធ្វើដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរដែលចំណាយរយៈពេល១១.៥ ម៉ោងនេះ បានផ្អាកដំណើរការនៅដើមឆ្នាំ ២០២០ ហើយឥឡូវនេះបានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងជំរុញទេសចរណ៍ និងការតភ្ជាប់ក្នុងតំបន់។
ការបើកដំណើរការឡើងវិញនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើឱ្យវិស័យទេសចរណ៍របស់ខ្លួនរស់ឡើងវិញ រួមទាំងការពង្រីកការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសមួយចំនួន។ ឥឡូវនេះ អ្នកដំណើរវៀតណាមអាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការតាមរយៈក្រុមទេសចរណ៍ដែលរៀបចំដោយភ្នាក់ងារទេសចរណ៍ចិនដីគោក ដោយប្រទេសចិនបានផ្តល់ការចូលដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃដល់ពលរដ្ឋនៃប្រទេសចំនួន ៣៨ រួមទាំងប្រទេសអូស្ត្រាលី សិង្ហបុរី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។

ផ្លូវរថភ្លើងហាណូយ-ណាននីង ត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរវៀតណាមដែលមកទស្សនាប្រទេសចិន និងទេសចរចិនទៅកាន់ប្រទេសវៀតណាម។ ក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនទៅកាន់ប្រទេសវៀតណាមមានលើសពី ៣.៧ លាននាក់ ដែលជាការកើនឡើង ១១៤% ធៀបនឹងឆ្នាំ២០២២ ខណៈមានទេសចរចិនជិត ១.៦ លាននាក់បានមកដល់វៀតណាមក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។
ផ្លូវរថភ្លើងនេះដំណើរការក្រោមឈ្មោះសេវាកម្ម T8701 ក៏គាំទ្រពាណិជ្ជកម្មផងដែរ ដោយសារប្រទេសទាំងពីរពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវដែកសម្រាប់ការនាំចេញផលិតផលផលិតកម្ម។ ប្រទេសទាំងពីរមានគោលបំណងលើកកម្ពស់មិនត្រឹមតែការដឹកជញ្ជូនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនផងដែរ។
បន្ថែមពីលើនេះ ផ្លូវដែកនេះក៏ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើដំណើរតាមបែបបស្ចិមប្រទេសដែលធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះវាផ្តល់ភាពងាយស្រួលជាងមុនក្នុងការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការតាមរយៈប្រទេសវៀតណាម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


