ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធបស្ចិមប្រទេស ចោទកូរ៉េខាងជើង និងរុស្សី បំពានទណ្ឌកម្មអន្តរជាតិ ក្នុងកិច្ចព្រមព្រៀងយោធា
នៅក្នុងរបាយការណ៍ថ្មីដែលមានកម្រាស់ ២៩ទំព័រ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំនួន១០ប្រទេស បានចោទប្រកាន់ ប្រទេសកូរ៉េខាងជើង និងមហាអំណាចរុស្ស៊ី ថា ពួកគេទាំងពីរប្រទេសនេះបានរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តាមរយៈការសហការគ្នាផ្នែកយោធាយ៉ាងទូលំទូលាយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែឧសភានេះ។

របាយការណ៍នេះបង្កើតឡើងដោយក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគីដែលបង្កើតឡើង បន្ទាប់ពីរុស្ស៊ីបានរារាំងការបន្តនៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិក្នុងខែមីនាឆ្នាំ ២០២០ ដែលមានប្រទេសចូលរួម ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។
ការរកឃើញដែលគ្របដណ្តប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ ២០២៥ បង្ហាញថា ប្រទេសកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី នូវប្រភេទកាំភ្លើងធំ មីស៊ីលផ្លោង និងសព្វាវុធផ្សេងៗ ដើម្បីជួយដល់ការវាយប្រហារកាន់តែខ្លាំងរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន រួមទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។
ជាថ្នូរដល់គ្នានឹងគ្នា រុស្ស៊ីបានផ្តល់ឱ្យកូរ៉េខាងជើងនូវប្រព័ន្ធការពារដែនអាកាស ការហ្វឹកហ្វឺនយោធា និងប្រេងចម្រាញ់លើសពីដែនកំណត់របស់អង្គការសហប្រជាជាតិ។ ទាហានកូរ៉េខាងជើងជាង១១០០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដោយទទួលបានបទពិសោធន៍ប្រយុទ្ធ។
ក្រុមនេះ ក៏បានរកឃើញថាកូរ៉េខាងជើងបានផ្ទេរមីស៊ីលផ្លោងយ៉ាងហោចណាស់ ១០០ដើម និងគ្រាប់រំសេវរហូតដល់ ៩ លានគ្រាប់ទៅឱ្យរុស្ស៊ី។ ភ័ស្តុតាងដែលរកបានរួមមានរូបភាពនៃអាវុធកូរ៉េខាងជើងដែលរកឃើញក្នុងប្រទេសអ៊ុយក្រែន និងការដឹកជញ្ជូនអាវុធរបស់រុស្ស៊ីពីកូរ៉េខាងជើង។
ប្រទេសសម្ព័ន្ធមិត្តបានថ្កោលទោសការរំលោភទាំងនេះ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងផ្តល់មូលនិធិដល់កម្មវិធីអាវុធហាមឃាត់របស់កូរ៉េខាងជើងផងដែរ។ ពួកគេបានសន្យាបន្តតាមដាន និងបានអំពាវនាវឲ្យក្រុងព្យុងយ៉ាងវិលទៅរកការចូលរួមការទូតវិញ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក