ព័ត៌មានអន្ដរជាតិ
នាយក IAEA ៖ បើអ៊ីស្រាអែលវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ ដូចរុញអ៊ីរ៉ង់ចូលប្រជែង
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានថា រាល់ការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញឱ្យទីក្រុងតេអេរ៉ង់ បន្តសកម្មភាពអាវុធនុយក្លេអ៊ែរ ឬចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែមិថុនានេះ។

លោក Grossi បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ការវាយប្រហារបែបនេះអាចពង្រឹងការតាំងចិត្តរបស់អ៊ីរ៉ង់ ជាពិសេសបានផ្តល់ភាពមោះមុត និងការការពារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៅវិញទេ។
ការកត់សម្គាល់របស់គាត់កើតឡើងចំពេលដែលការចរចានុយក្លេអ៊ែរដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលកំពុងបន្តសម្របសម្រួលដោយប្រទេសអូម៉ង់ គោលបំណងដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញបន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ត្រូវបានលុបចោលដោយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងឆ្នាំ ២០១៨ ។ អ៊ីរ៉ង់ដែលរិះគន់ចំពោះទណ្ឌកម្មអាមេរិកបច្ចុប្បន្ន គ្រោងនឹងដាក់សំណើតបតដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម។

ទន្ទឹមនឹងនេះ មន្ត្រីអ៊ីរ៉ង់បានច្រានចោលរបាយការណ៍ចុងក្រោយរបស់ IAEA ថាមានភាពលំអៀង និងពឹងផ្អែកលើឯកសារដែលផ្តល់ដោយអ៊ីស្រាអែល។
នៅពេលនេះទិដ្ឋភាពការទូតនៅតែមានភាពផុយស្រួយ ដោយលោក Trump បានផ្តល់ដំបូន្មានដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ឱ្យជៀសវាងការកើនឡើង ដែលបង្ហាញថាកិច្ចព្រមព្រៀងជិតមកដល់ហើយ។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីពេលវេលាសម្រាប់ការចរចាលើកក្រោយនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


