Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានចារកម្ម​អ៊ុយក្រែន៖ មីស៊ីល​កូរ៉េ​ខាង​ជើង​បាញ់​គោលដៅ​ច្បាស់​ជាង​មុន ព្រោះ​មាន​រុស្ស៊ី​ជួយ

បានផុស

នៅ

ប្រទេសរុស្ស៊ី បាន​ជួយ​ធ្វើ​ទំនើបកម្ម​យ៉ាងខ្លាំង​លើ​ការ​អភិវឌ្ឍ​មីស៊ីល​បាលិស្ទិក​រយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលប្រើក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមលោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន។

លោក Kyrylo Budanov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ​ទី​១០​ខែ​មិថុនា លោក Budanov បាននិយាយថា ការបញ្ជូនមីស៊ីល KN-23 ឬ​គេ​ស្គាល់​ថា Hwasong-11 របស់កូរ៉េខាងជើងដំបូងទៅកាន់​រុស្ស៊ីគឺ «មានគុណភាព​អន់» ហើយជារឿយៗមានដំណើរការខុសប្រក្រតីអំឡុងពេលប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ចាប់តាំងពីពេលនោះមក អ្នកឯកទេសរុស្ស៊ីបានធ្វើការកែប្រែជាច្រើនចំពោះមីស៊ីល​ទាំង​​នោះ ដោយ​ធ្វើ​ឲ្យ​ពួក​វា​​​​កំណត់​គោលដៅ​ត្រឹមត្រូវ និង​​ទុក​ចិត្ត​បាន​ជាង​មុន។

លោក Budanov បានរៀបរាប់​​ថា «ដំបូងឡើយ ប្រហែលពាក់កណ្តាលនៃមីស៊ីល​ទាំងនេះ បានបាញ់​ខុស​គោលដៅរបស់ពួកវា​បន្ទាប់​ពី​ហោះ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ឬបានផ្ទុះនៅ​អំឡុង​ពេល​ហោះហើរ»។ លោក​ Budanov បាន​បន្ថែម​ថា បន្ទាប់ពីត្រូវបានកែសម្រួលដោយវិស្វកររុស្ស៊ី ឥឡូវ​នេះ​មីស៊ីល​ទាំង​នោះ​​បាន​បាញ់​ចំ​គោលដៅ​យ៉ាង​ល្អ។

KN-23 គឺជាប្រព័ន្ធមីស៊ីលបាលិស្ទិក​​ចល័ត​រយៈចម្ងាយខ្លី ដែលមានលក្ខណៈស្រដៀងទៅនឹងមីស៊ីល Iskander របស់រុស្ស៊ី។ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានផ្គត់ផ្គង់មីស៊ីល​ប្រភេទ​នេះ​រាប់សិបគ្រាប់​ដល់រុស្ស៊ី ចាប់តាំងពីប្រទេសទាំងពីរ​ពង្រឹងកិច្ចសហប្រតិបត្តិការយោធា​នៅឆ្នាំ២០២៣។

លោក Budanov ក៏បានព្រមានថា រុស្ស៊ី និងកូរ៉េខាងជើង ឥឡូវនេះកំពុងសហការគ្នាលើបច្ចេកវិទ្យាយោធាដ៏ទូលំទូលាយ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ យន្តហោះគ្មានមនុស្សបើក និងអាវុធកងទ័ពជើងទឹកផងដែរ។

ប្រព័ន្ធមីស៊ីល KN-23 (រូបថត៖ SRBM)

វិមានក្រឹមឡាំង មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការអះអាងរបស់​លោក Budanov ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ធ្លាប់​បានអះអាងជាសាធារណៈអំពីការកើនឡើងនូវទំនាក់ទំនងការពារជាតិ រួមទាំងកិច្ចព្រមព្រៀងគាំទ្រគ្នាទៅវិញទៅមក និងការដឹកជញ្ជូនអាវុធ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានថ្កោលទោសម្តងហើយម្តងទៀតនូវការផ្ទេរអាវុធរបស់កូរ៉េខាងជើងទៅកាន់​រុស្ស៊ី ថាជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់នៃការទទួលបានបទពិសោធន៍ក្នុងសមរភូមិប្រយុទ្ធ​​របស់​កូរ៉េ​ខាង​ជើង ដើម្បីបង្កើនកម្មវិធីអាវុធរបស់ខ្លួន។

អ៊ុយក្រែន បានអំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការអនុវត្តទណ្ឌកម្ម និងផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីទប់ទល់នឹងការគំរាមកំហែងមីស៊ីល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

ក្រោយ​លែងលះ អាជីព​របស់ Zhao Liying កាន់តែរីក​ចម្រើន តែជីវិត​ស្នេហា​ហាក់ផ្ទុករឿងអាស្រូវច្រើន

សន្តិសុខសង្គម៨ នាទីutes មុន

៦ខែក្នុងឆ្នាំ២០២៥ នគរបាលស្រុកពេជ្រាដាបង្ក្រាប​បទល្មើស២១ករណី

ព័ត៌មានជាតិ១១ នាទីutes មុន

សហគ្រាសដែលដឹកទំនិញតាមផ្លូវទឹកជាអន្តរជាតិ ត្រូវជាប់កាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើ​ប្រាក់ចំណូលអត្រា ១% នៃផលរបរប្រចាំខែ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

LA បើកប្រតិបត្តិការចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ក្រោយដាក់បម្រាមគោចរ

ព័ត៌មានជាតិ២៨ នាទីutes មុន

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី

សន្តិសុខសង្គម២២ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទង្វើក្លែងឯកសណ្ឋាន និងនិយាយវាយប្រហារដល់ទឹកចិត្តកងទ័ព តើត្រូវជាប់ទោសទណ្ឌបែបណា?

Sokha Hotels

ព័ត៌មានពេញនិយម