ព័ត៌មានអន្ដរជាតិ
ពូទីន អះអាងថា រុស្ស៊ី មានអាវុធនុយក្លេអ៊ែរ ទំនើបជាងគេលើលោក
ថ្លែងក្នុងកិច្ចប្រជុំស្តីពីកម្មវិធីសព្វាវុធជាតិរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន អះអាងថា រុស្ស៊ីជាប្រទេសមានអាវុធនុយក្លេអ៊ែរទំនើបជាងគេនៅលើពិភពលោក។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ថា ក្នុងកិច្ចប្រជុំនោះ លោក ពូទីន បានលើកឡើងសាជាថ្មី អំពីសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស ក្នុងវិស័យការពារជាតិ ដោយបញ្ជាក់ថា ភាគហ៊ុននៃសព្វាវុធទំនើបនៅក្នុងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺមានចំនួន ៩៥%។ នេះគឺជាតួលេខខ្ពស់បំផុតនៅទូទាំងពិភពលោក។
លោក ពូទីន និយាយថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរទំនើបបំផុតនៅក្នុងពិភពលោក ដោយធានាបាននូវអធិបតេយ្យភាពរបស់ប្រទេស និងតុល្យភាពអំណាចពិភពលោក។
យោងតាមមេដឹកនាំវិមានក្រឹមឡាំង, ទីក្រុងមូស្គូមិនគួរផ្តោតតែលើអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែបង្កើតកម្មវិធីអាវុធដ៏យូរអង្វែងមួយ ដែលផ្តោតលើប្រព័ន្ធអាវុធទំនើបបំផុតប្រភេទផ្សេងៗ និងផ្អែកលើបទពិសោធន៍ដែលទទួលបានក្នុងអំឡុងពេលមានជម្លោះនៅប្រទេសអ៊ុយក្រែន។

មីស៊ីលអន្តរទ្វីប Satan II ឬគេស្គាល់ថា RS-28 Sarmat ត្រូវរុស្ស៊ីអួតថា ជាអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក ដែលជាមីស៊ីលដ៏អស្ចារ្យគ្មានអ្វីបញ្ឈប់បាន ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចវាយប្រហារទឹកដីអាមេរិកឬទ្វីបអឺរ៉ុប យ៉ាងលឿនមិននឹកស្មានដល់។
Satan II ហោះក្នុងល្បឿនកំពូល ៧គីឡូម៉ែត្រក្នុងមួយវិនាទី។ វាមានប្រវែង៣៥ម៉ែត្រ ទម្ងន់២០៨តោន ជាមួយរយៈចម្ងាយយ៉ាងតិច ១៨ ០០០គីឡូម៉ែត្រ។
កាលពីចុងឆ្នាំមុន លោកពូទីន បានចេញបញ្ជាឲ្យរុស្ស៊ីសម្រុកផលិតមីស៊ីលប្រភេទនេះ ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយបណ្តាប្រភេទលោកខាងលិច ព្រោះតែភាពតានតឹងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន អនុម័តគម្រោងក្លាយខ្លួនជាមហាអំណាចដែនសមុទ្រនៅឆ្នាំ២០៥០
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


