Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! ត្រាំ ប្រាប់​ថា​ អា​មេរិកនឹងចូល​ជួយការពារអ៊ីស្រាអែល បើ​អ៊ីរ៉ង់​សងសឹក

បានផុស

នៅ

យោង​តាម​​ការ​ចុះផ្សាយ​របស់ Fox News ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​អះអា​ង​ថា ទីក្រុង​វ៉ាស៊ីនតោន​​នឹង​លូកដៃ​ចូល​ជួយ​អ៊ីស្រាអែល​ បើ​អ៊ីរ៉ង់​ហ៊ាន​​​សងសឹក​វិញ។ ការ​ប្រកាស​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​​តាម​អាកាស​យ៉ាង​ខ្លាំង​ក្លា​លើ​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០២៥នេះ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកធ្វើបទបង្ហាញរបស់ Fox News លោក Bret Baier បាន​និយាយ​​ថា ក្រោយ​​​បាន​ជជែក​​​ជាមួយ​លោក ត្រាំ, មេដឹកនាំ​អាមេរិក​រូប​នេះ នៅ​តែ​អះអាង​ថា ទីក្រុងវ៉ាស៊ីនតោនមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើ​អ៊ីរ៉ង់នោះទេ។ យ៉ាង​ណា​មិញ លោក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អាមេរិក​នឹង​​ជួយ​ការពារ​អ៊ីស្រាអែល បើ​​​ពិត​ជា​មាន​ការ​វាយ​បក​ពី​រដ្ឋាភិបាល​​​ក្រុង​តេហេរ៉ង់។

ទន្ទឹម​​នោះ លោក ត្រាំ បាន​លើក​ឡើង​ថា «អ៊ីរ៉ង់មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរបានទេ ហើយយើងសង្ឃឹមថានឹងត្រឡប់​ទៅតុចរចា​វិញ។ យើងនឹងរង់​​ចាំ​តាមដាន»។

យ៉ាង​ហោចណាស់​ទីតាំង​ចំនួន​៨​សំខាន់ៗ​របស់​អ៊ីរ៉ង់ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ភាគី​អ៊ីស្រាអែល ដែល​មាន​ដូចជា ទីក្រុង Tabriz, Kermanshah, Ilam, Arak, Natanz, Isfahan, Ahvaz និង​រដ្ឋធានី​តេហេរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បាន​និយាយ​ថា ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​វាយ​បក​​ បើ​ទោះ​ជា​​មេទ័ព​របស់​ខ្លួន លោក Hossein Salami ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល​ក៏​ដោយ។

ចំណែក​​ឯ​ក្រសួងការបរទេស​អ៊ីរ៉ង់ ក៏​ប្រកាស​ដែរ​ថា ទីក្រុងតេហេរ៉ង់មានសិទ្ធិ «ស្រប​ច្បាប់ និងត្រឹមត្រូវ» សម្រាប់​ការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយ​បន្ថែម​ថា បើ​គ្មាន​ការ​​​បើក​ដៃ​ពី​អាមេរិក នោះ​អ៊ីស្រាអែល​​​ក៏​នឹង​មិន​ហ៊ាន​វាយ​ប្រហារ​​ឡើយ។ ក្រសួង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា «សកម្មភាពឈ្លានពានរបស់របប Zionist ប្រឆាំងនឹងអ៊ីរ៉ង់ មិនអាចត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួល និងការអនុញ្ញាតពីសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រសំខាន់នៃរបបនេះ ក៏នឹងទទួលខុសត្រូវចំពោះផលប៉ះពាល់ និងផលវិបាកដ៏គ្រោះថ្នាក់នៃការ​ប្រព្រឹត្តិ​របស់របប Zionist ផង​ដែរ»៕

ដោយ៖ ឈាង

ចុចអាន៖ យ៉ាង​ហោចណាស់​ទីតាំង​ចំនួន​៨​របស់​អ៊ីរ៉ង់ រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ក្ដៅៗ! ត្រាំ ប្រាប់​ថា​ អា​មេរិកនឹងចូល​ជួយការពារអ៊ីស្រាអែល បើ​អ៊ីរ៉ង់​សងសឹក

អត្ថាធិប្បាយ១ នាទីute មុន

ចំណងសមរភូមិមុខ និងសមរភូមិក្រោយ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាដ៏រឹងមាំនៃខឿនការពារជាតិ

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI ដើម្បីតាមដានជំងឺនៅកម្ពុជា

ព័ត៌មានជាតិ៥ នាទីutes មុន

ភាគីកម្ពុជា សម្រេចបិទច្រកដូងជាបណ្ដោះអាសន្ន

ជីវិតកម្សាន្ដ៧ នាទីutes មុន

ម្ចាស់ផលិតកម្ម LD ថា ឈប់បញ្ចាំងរឿងថៃជាដំណឹងល្អ ដ្បិតអីភាពយន្តថៃមួយ គ្រាន់តែមានតារាខ្មែរសម្តែង ក៏គេមិនគាំទ្រដែរ

Sokha Hotels

ព័ត៌មានពេញនិយម