ព័ត៌មានអន្ដរជាតិ
ការធ្លាក់យន្តហោះ Air India ផ្ទុះការជជែកថាកៅអី11A ជាកៅអីសុវត្ថិភាពបំផុតលើយន្តហោះ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃទី១៤ខែមិថុនានេះ ការរស់រានមានជីវិតដោយអព្ភូតហេតុរបស់លោក Vishwash Kumar Ramesh ដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ពីការធ្លាក់យន្តហោះក្រុមហ៊ុន Air India នៅទីក្រុង Ahmedabad រដ្ឋ Gujarat ប្រទេសឥណ្ឌា បានបង្កឱ្យមានការជជែកដេញដោលជាសកលអំពីកៅអីសុវត្ថិភាពបំផុតនៅលើយន្តហោះ។

មុនពេលធ្លាក់យន្តហោះ លោក Ramesh អង្គុយលើកៅអី 11A នៅជិតច្រកចេញសង្គ្រោះបន្ទាន់ ហើយបានគេចពីការស្លាប់បន្ទាប់ពីការធ្លាក់ ដែលបានសម្លាប់មនុស្ស២៤១នៅលើយន្តហោះ។ ដោយសារតែហេតុនេះមនុស្សជាច្រើនបាននិយាយថាកៅអី 11Aគឺជាកៅអីដែលមានសុវត្តិភាពបំផុត។
ទោះយ៉ាងណាអ្នកជំនាញនិយាយថា មនុស្សមិនគួរគិតថាកៅអី 11A តែងតែមានសុវត្ថិភាពបំផុតនៅលើយន្តហោះនោះទេ។ អ្នកជំនាញលើកឡើងថា សុវត្ថិភាពកៅអីអាស្រ័យលើប្រភេទយន្តហោះ កាលៈទេសៈធ្លាក់ និងរបៀបដាក់កៅអី។ ក្នុងករណីនេះ ការនៅជិតច្រកចេញទំនងជាផ្តល់ពេលវេលាដ៏សំខាន់ដល់ Ramesh ដើម្បីរស់ ប៉ុន្តែសុវត្ថិភាពមិនអាចត្រូវបានធានាដោយទីតាំងអង្គុយតែមួយនោះទេ។
ជាមួយគ្នានេះ ការសិក្សាណែនាំថា កៅអីខាងក្រោយអាចផ្តល់ឱកាសកាន់តែប្រសើរ ប៉ុន្តែការរស់រានមានជីវិតជារឿយៗអាស្រ័យលើសកម្មភាពរហ័ស ការដឹងពីនីតិវិធីសុវត្ថិភាព និងធ្វើតាមការណែនាំ។ អ្នកជំនាញបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការសង្ខេបអំពីសុវត្ថិភាព ការដឹងពីច្រកចេញដែលនៅជិតបំផុត និងការរក្សាភាពស្ងប់ស្ងាត់អាចធ្វើឱ្យមានប្រយោជន៍ក្នុងគ្រាអាសន្ន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


