ព័ត៌មានអន្ដរជាតិ
៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង
តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃផ្ទុះជម្លោះធំនៅថ្ងៃទី១៣ខែមិថុនាមក អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ៣៧០គ្រាប់ និងបញ្ជូនដ្រូនរាប់រយគ្រឿង មកវាយប្រហារអ៊ីស្រាអែល ដោយក្នុងនោះបាញ់ជោគជ័យបាន៣០កន្លែង។

ក្នុងរយៈពេលដដែលនេះ ពលរដ្ឋអ៊ីស្រាអែលចំនួន២៤នាក់បានបាត់បង់ជីវិតនិង៥៩២នាក់រងរបួស ដោយការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងនោះមាន១០នាក់ ត្រូវរបួសធ្ងន់។
ចំណែកនៅខាងអ៊ីរ៉ង់ឯណោះ បើគិតចាប់តាំងពីថ្ងៃសុក្រមកដូចគ្នា ដែលជាថ្ងៃផ្ទុះអាវុធទ្រង់ទ្រាយធំរវាងសត្រូវទាំងពីរនោះ មានមនុស្សស្លាប់រហូតដល់ទៅ២២៤នាក់។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក សង្គ្រាមក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក។
កាលពីថ្ងៃអាទិត្យ អុីរ៉ង់បាញ់មុីសុីលស្រោចដូចគ្រាប់ភ្លៀងពីលើកណ្តាលទីក្រុងអុីស្រាអែល ខណៈការប្រយុទ្ធគ្នាកាន់តែក្តៅគគុករវាងប្រទេសទាំងពីរ បានបង្កើនក្តីព្រួយបារម្ភក្នុងចំណោមថ្នាក់ដឹកនាំពិភពលោកថា ជម្លោះក្នុងតំបន់នឹងរីកកាន់តែធំទៅៗ បើគ្មានដំណោះស្រាយឆាប់រហ័ស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា