ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ឧត្តមសេនីយ៍ Mohsen Rezaee អះអាងថា ប្រទេសប៉ាគីស្ថានបានចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសអ៊ីស្រាអែល ក្នុងលក្ខខណ្ឌប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហ៊ានបាញ់នុយក្លេអ៊ែរ ចូលអ៊ីរ៉ង់មែន។

តាមការបញ្ជាក់ពីបុរសដែលក៏ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ផងដែររូបនេះ, ប៉ាគីស្ថាន បានប្តេជ្ញាពួតដៃជាមួយអ៊ីរ៉ង់ ដោយមិនត្រឹមតែការធានាបែបនេះទេ ទីក្រុងឥស្លាមម៉ាបាដ ក៏ប្រកូកប្រកាសឲ្យពិភពឥស្លាម រួមគ្នាប្រឆាំងអ៊ីស្រាអែលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីប៉ាគីស្ថាន មិនទាន់ចេញមុខបកស្រាយចំពោះរឿងនេះទេ ប៉ុន្តែបើទីក្រុងឥស្លាម៉ាបាដ ពិតជាលូកដៃក្នុងជម្លោះនេះមែន គេបារម្ភថា សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៥ មានប្រទេសចំនួន៩ដែលគេទទួលស្គាល់ជាផ្លូវការថា ជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ក្នុងនោះក៏មានប៉ាគីស្ថានផងដែរ។ ក្រៅពីនោះមានដូចជាអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង និងអ៊ីស្រាអែល។
យោងតាមទិន្នន័យឆ្នាំ២០២៥ បច្ចុប្បន្ន ប៉ាគីស្ថាន មានកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៧០គ្រាប់ ខណៈប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេលើលោកគឺរុស្ស៊ី (៥ ៥៨០គ្រាប់)។
ប្រទេសឈរនៅលេខរៀងទី២គឺ សហរដ្ឋអាមេរិក មាន៥ ២៤៤គ្រាប់, លេខ៣ ចិន (ជាង៥០០គ្រាប់), លេខ៤ បារាំង (២៩០គ្រាប់) និងលេខ៥ អង់គ្លេស (២២៥គ្រាប់)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Pazeshkian៖ អ៊ីរ៉ង់គ្មានបំណងបង្កើតអាវុធប្រល័យលោកទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


