Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសនានា​ជម្លៀសពលរដ្ឋខ្លួនតាមគ្រប់ច្រក ខណៈជម្លោះ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​កាន់តែ​ខ្លាំងឡើង

បានផុស

នៅ

នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែតានតឹង បណ្តាប្រទេសជុំវិញពិភពលោកកំពុងជម្លៀសពលរដ្ឋរបស់ពួកគេជាបន្ទាន់ពីតំបន់តាមផ្លូវ​អាកាស ផ្លូវគោក និងសមុទ្រ។ ការបិទដែនអាកាស និងការកើនឡើងនៃអំពើហិង្សាបានរំខាន​ដល់ជើងហោះហើរពាណិជ្ជកម្ម ដោយបង្ខំឱ្យរដ្ឋាភិបាលជាច្រើនប្រើប្រាស់ផ្លូវជំនួស និងប្រទេសជិតខាងសម្រាប់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមនការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៩ខែមិថុនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីជម្លោះកើនឡើងមានការជម្លៀសយ៉ាងច្រើនពីអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយ ប្រទេសចិនបានជម្លៀសពលរដ្ឋជាង ១​៦០០នាក់ ពីប្រទេសអ៊ីរ៉ង់ និងរាប់រយនាក់ទៀតពីអ៊ីស្រាអែល។ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង បានផ្លាស់ប្តូរជនជាតិខ្លួន​ទៅប្រទេសជិតខាងដូចជា អាមេនី អាស៊ែបៃហ្សង់ និងតួកម៉េនីស្ថាន។ សហរដ្ឋអាមេរិក ក៏កំពុងរៀបចំផែនការជម្លៀសតាមរយៈយន្តហោះ និងនាវាកម្សាន្ត ដោយបានលើកទឹកចិត្តឱ្យជនជាតិអាមេរិកចុះឈ្មោះសម្រាប់ការធ្វើបច្ចុប្បន្នភាព។

ចំណែកប្រទេសនៅអឺរ៉ុប និងមជ្ឈឹមបូព៌ាដូចជា ប្រទេសបារាំង អាល្លឺម៉ង់ ក្រិក និងប៉ូឡូញ បានរៀបចំជើងហោះហើរ និងក្បួនធ្វើដំណើរឆ្លងកាត់អេហ្ស៊ីប ហ្ស៊កដានី និងតួកគី។ សហភាពអឺរ៉ុបបានគាំទ្រការជម្លៀសជាហិរញ្ញវត្ថុ និងភស្តុភារ។ ប៊ុលហ្គារី​បាន​ផ្លាស់​ប្តូរ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ពី​ក្រុង​តេហេរ៉ង់​ទៅ​បាគូ ខណៈប្រទេស​អូម៉ង់​បាន​ជម្លៀស​មនុស្ស​រាប់រយ​នាក់​តាម​ទីក្រុង​ឆ្នេរ​របស់​អ៊ីរ៉ង់។

ជនជាតិប៊ុលហ្គារីជម្លៀសចេញពីអ៊ីស្រាអែល (រូបភាព៖​ AP)

រដ្ឋាភិបាលនានា រួមទាំងប្រទេសថៃ និងឥណ្ឌូនេស៊ី បានណែនាំពលរដ្ឋរបស់ពួកគេឱ្យជៀសវាងតំបន់ជម្លោះ ដោយខ្លះផ្លាស់ប្តូរទីតាំងស្ថានទូត ដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះមនុស្សជាច្រើនកំពុងសម្របសម្រួលការចាកចេញជាក្រុម ឬផ្តល់ការគាំទ្រដល់ជនជាប់គាំង។

នៅពេលដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្ត បណ្តាប្រទេសជុំវិញពិភពលោកកាន់តែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគេនៅក្នុងតំបន់។ នេះបាននាំឱ្យមានកិច្ចខិតខំប្រឹងប្រែងជម្លៀសអន្តរជាតិដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ ដោយរដ្ឋាភិបាលជាច្រើនបានធ្វើការរួមគ្នាដើម្បីជួយពលរដ្ឋរបស់ពួកគេឱ្យចាកចេញដោយសុវត្ថិភាព៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

ប្រទេសនានា​ជម្លៀសពលរដ្ឋខ្លួនតាមគ្រប់ច្រក ខណៈជម្លោះ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​កាន់តែ​ខ្លាំងឡើង

ព័ត៌មានជាតិ១ នាទីute មុន

សម្តេចតេជោ៖ មនោសញ្ចេតនាជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និងថាក់ស៊ីន ត្រូវបានបំផ្លាញដោយសារការបែកធ្លាយនូវការសន្ទនា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អតីតមេក្រុមអាវក្រហម ប្រកាសធ្វើបាតុកម្មប្រឆាំងលោកស្រី ផែថងថាន នៅចុងខែនេះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ខែល​អាកាស​អ៊ីស្រាអែល ធ្លាក់​សមត្ថភាព​ខ្លាំង ស្ទាក់ចាប់​មីស៊ីល​អ៊ីរ៉ង់​បាន​តែ ៦៥%

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងសុខាភិបាល ចល័តមន្ត្រីជំនាញតាមច្រកព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ជំងឺឆ្លងនានាពេលពលករត្រឡប់មកពីថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៥ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម