ព័ត៌មានអន្ដរជាតិ
អាមេរិក សុំឲ្យចិនប្រាប់អ៊ីរ៉ង់កុំបិទច្រកសមុទ្រ Hormuz
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយជំរុញឲ្យមហាយក្សអាស៊ីមួយនេះជួយរារាំងអ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រករបៀងសមុទ្រដ៏សំខាន់មានការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោកឆ្លងកាត់ប្រហែល ២០%។

លោក Rubio បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោតសភារបស់អ៊ីរ៉ង់ ដើម្បីបិទច្រកសមុទ្រ ជាការសងសឹកចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់លើការពឹងផ្អែកយ៉ាងសំខាន់របស់ប្រទេសចិនលើច្រករបៀង Hormuz សម្រាប់ការនាំចូលប្រភពថាមពលរបស់ខ្លួន ដោយនិយាយថា «ខ្ញុំលើកទឹកចិត្តរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងឲ្យអំពាវនាវដល់ពួកគេ (អ៊ីរ៉ង់) អំពីរឿងនោះ ពីព្រោះពួកគេពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់ប្រេងរបស់ពួកគេ។ ប្រសិនបើពួកគេបិទ វានឹងក្លាយជាការសម្លាប់ខ្លួនខាងសេដ្ឋកិច្ចសម្រាប់ពួកគេ»។
លោក Rubio បានព្រមានថា ការបិទបែបនេះនឹងបង្កើតឲ្យមានភាពតានតឹងយ៉ាងខ្លាំង មិនថាតែជាមួយអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសងសឹកពីអន្តរជាតិផងដែរ។ លោកបាននិយាយទៀតថា «ប្រទេសផ្សេងទៀតក៏គួរតែពិនិត្យមើលវាដែរ។ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃខ្លាំងជាងប្រទេសរបស់យើង»។
សភាអ៊ីរ៉ង់ បានអនុម័តសំណើបិទច្រកសមុទ្រ Hormuz កាលពីព្រឹកថ្ងៃអាទិត្យ ហើយការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេស ដែលអាចជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា ច្រកសមុទ្រ Hormuz ភ្ជាប់ឈូងសមុទ្រពែក្សទៅនឹងឈូងសមុទ្រអូម៉ង់ និងជាចំណុចទាញថាមពលដ៏សំខាន់ ដោយគ្រប់គ្រងប្រេងប្រហែល ១៧ ទៅ ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬជិតមួយភាគប្រាំនៃការប្រើប្រាស់សកល៕

(រូបថត៖ BBC)
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


