ព័ត៌មានអន្ដរជាតិ
វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ាកំពុងមានសភាពធ្ងន់ធ្ងរ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima News នៅថ្ងៃទី២៥ខែមិថុនា អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញការព្រមានធ្ងន់ៗអំពីវិបត្តិមនុស្សធម៌ដែលមានសភាពកាន់តែអាក្រក់ទៅៗរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ លោក Marcoluigi Corsi អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ប្រចាំប្រទេសមីយ៉ាន់ម៉ា បានសង្គត់ធ្ងន់ថា ដោយសារសេដ្ឋកិច្ចដួលរលំប្រជាជនមីយ៉ាន៉ម៉ាជិត ២០លាននាក់នៅទូទាំងប្រទេសត្រូវការជំនួយមនុស្សធម៌ ដែលជាចំនួនកើនឡើង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយក្នុងខែមីនា។ គ្រោះមហន្តរាយនេះបានបំផ្លាញផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀន ដោយបន្ថែមមនុស្ស ២លាននាក់បន្ថែមទៀតត្រូវការជំនួយបន្ទាន់។
លោកបានសរសើរការខិតខំប្រឹងប្រែងរបស់បុគ្គលិកជំនួយក្នុងស្រុក និងអន្តរជាតិ ប៉ុន្តែបានព្រមានថា បើគ្មានមូលនិធិត្រឹមត្រូវទេ មនុស្សរាប់លាននាក់នឹងគ្មានអាហារ ទីជម្រក និងការថែទាំសុខភាព។ លើសពីនេះការវាយប្រហារគ្នារវាងយោធានិងក្រុមប្រដាប់អាវុធនៅតែបន្តនៅក្នុងរដ្ឋជាច្រើនដែលបញ្ហាទាំអនេះកាន់តែបង្កើនហានិភ័យដល់ប្រជាជនមីយ៉ាន់ម៉ា។

នៅឆ្នាំ២០២៥នេះមានតែ ៣៦% នៃទឹកប្រាក់ ២៧៥លានដុល្លារដែលត្រូវការសម្រាប់ការឆ្លើយតបគ្រោះរញ្ជួយដីប៉ុណ្ណោះដែលមីយ៉ាន់ម៉ាទទួលបាន ហើយមានតែ ១២% ប៉ុណ្ណោះដែលទទួលបានពីផែនការជំនួយចំនួន ១.១ ពាន់លានដុល្លារ។ អ្នកសម្របសម្រួលរូបនេះបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ និងការចូលប្រើប្រាស់មនុស្សធម៌ដែលមិនមានការរឹតបន្តឹង ដោយរិះគន់ការពន្យារពេល និងការរាំងស្ទះដែលរារាំងជំនួយមិនឱ្យទៅដល់អ្នកដែលត្រូវការបំផុត។
លោកបានជំរុញឱ្យភាគីទាំងអស់ក្នុងជម្លោះគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល និងបញ្ឈប់ការកំណត់គោលដៅលើប្រជាជនស្លូតត្រង់។ ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាចូលដល់រដូវខ្យល់មូសុង លោកបានព្រមានថាពេលវេលាជិតអស់ហើយ ដើម្បីការពារគ្រោះមហន្តរាយបន្ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


