ព័ត៌មានអន្ដរជាតិ
បាក់ស្រុតអណ្ដូងរ៉ែមាសសម្លាប់មនុស្ស១១នាក់ស្លាប់ក្នុងប្រទេសស៊ូដង់
ហេតុការណ៍បាក់អណ្តូងរ៉ែមាសនៅភាគឦសានប្រទេសស៊ូដង់ បានសម្លាប់កម្មករអណ្តូងរ៉ែ ១១ នាក់ និង ៧ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមក្រុមហ៊ុនធនធានរ៉ែស៊ូដង់ Sudanese Mineral Resources Company (SMRC)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kirsh al-Fil ក្នុងរដ្ឋ Red Sea ជាកន្លែងដែលធ្លាប់មានការផ្អាកការជីកយករ៉ែពីមុនមក ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
ការបាក់រលំនេះក៏បានកើតឡើងក្នុងពេលដែលសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បន្តចូលដល់ឆ្នាំទី ៣ ខណៈភាគីទាំងពីរពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណេញពីឧស្សាហកម្មមាសរបស់ស៊ូដង់ ដើម្បីផ្គត់ផ្គង់ការប្រយុទ្ធរបស់ពួកគេ។
គួរបញ្ជាក់ថាអណ្តូងរ៉ែ ដែលខ្វះវិធានការសុវត្ថិភាព មានចំនួនភាគច្រើននៃទិន្នផលមាសរបស់ប្រទេសស៊ូដង់។ ឧប្បត្តិហេតុស្លាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅឆ្នាំ ២០២១ និង ២០២៣ ផងដែរ។ ទោះបីជាមានសង្រ្គាមក៏ដោយ ក៏រដ្ឋាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានផលិតកម្មមាសចំនួន ៦៤ តោនក្នុងឆ្នាំ ២០២៤។
ជម្លោះនៅក្នុងប្រទេសស៊ូដង់នេះ បានជម្លៀសមនុស្សជាង ១៣ លាននាក់ និងបាននាំឲ្យមនុស្ស២៥ លាននាក់រងគ្រោះអត់ឃ្លាន ដែលបង្កើតបានជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


