Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរឹត​បន្តឹង​​​ច្បាប់កញ្ឆា​ឡើងវិញ ក្រោយការ​រីករាល​ដាល​ខ្លាំង​ពេក

បានផុស

នៅ

បើយោងតាមការចេញផ្សាយរបស់ Time Magazine នាពេលថ្មីៗនេះ ប្រទេសថៃបានរឹតបន្តឹងច្បាប់កញ្ឆាវិញក្រោយរីករាលដាល​ខ្លាំង​ពេក ដោយសារចាប់ពីឆ្នាំ ២០២២មក ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលអនុញ្ញាតឲ្យ​ផលិតកញ្ឆា និងប្រើប្រាស់កញ្ឆាស្របច្បាប់។ កត្តានេះបានធ្វើឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍ក្នុងការ​ទៅលេងប្រទេសថៃដើម្បីសាកល្បងប្រើប្រាស់កញ្ឆា ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ទាក់ទងនឹងកញ្ឆា។

កម្មករ​​ចុះ​ពិនិត្យ​ស្លឹក​កញ្ឆា និង​ថែទាំ​រុក្ខជាតិ​នៅកន្លែងដាំដុះ។ ​( រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែកញ្ឆាក្លាយ​ជា​​ទំនិញ​​​ស្របច្បាប់ តំបន់ទេសចរណ៍ដូចជា បាងកក ឈៀងម៉ៃ ភូកេត និងប៉ាតាយ៉ា សុទ្ធតែកន្លែង​ប្រើប្រាស់កញ្ឆាធ្វើអាជីវិកម្មសម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរត្រូវបានទាក់ទាញឱ្យទៅហាងកាហ្វេកញ្ឆា ស្ប៉ាសុខភាព ដំណើរទេសចរណ៍តាមកសិដ្ឋានដាំកញ្ឆា និងបទពិសោធន៍អាហារមានរួមបញ្ចូលកញ្ឆា ដោយជួយកសាងឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ចាប់តាំងពីពេលនោះមក ការផលិត និងលក់កញ្ឆាបានក្លាយជាឧស្សាហកម្មជាតិដ៏ធំទូលាយមួយ ដែលបង្កើតបានប្រហែល ១១០០០ កន្លែងចែកចាយ ដោយប្រភពមកពីកសិដ្ឋាននៅទូទាំងប្រទេស។ ឧស្សាហកម្មនេះក៏បានជួយប្រទេសថៃឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរសម្រាប់អ្នកដែលកំពុងស្វែងរកសារធាតុនេះត្រូវបានគេប៉ាន់ប្រមាណ​ថា​នៅ​ឆ្នាំ ២០២២ នឹងឈានដល់ ១.២ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

អ្នកទេសចរទិញកញ្ឆានៅហាងមួយក្នុងទីក្រុងបាងកក។ (រូបភាព៖ Reuters)

ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់​យុវជនសម្រាប់​ការប្រើប្រាស់​ក្នុង​ការកម្សាន្តខុស និងកង្វះបទប្បញ្ញត្តិច្បាស់លាស់។ រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​បាន​សម្រេច​ឱ្យ​ការ​ប្រើប្រាស់​កញ្ឆា​បែប​កម្សាន្ត (​លើស​​ពី​វិស័យ​​វេជ្ជសាស្ត្រ) ជារឿងខុសច្បាប់​​ម្តងទៀត។

នៅឆ្នាំ ២០២៥ ច្បាប់ថ្មីត្រូវបានប្រកាស៖ កញ្ឆាអាចប្រើបានសម្រាប់តែហេតុផលវេជ្ជសាស្រ្ត អ្នកត្រូវការវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតដើម្បីទិញផ្កាកញ្ឆា ការជក់បារីនៅទីសាធារណៈមិនត្រូវបានអនុញ្ញាតទេ ហើយអ្នកណាក៏ដោយដែលបំពានច្បាប់ទាំងនេះអាចនឹងត្រូវពិន័យ ឬជាប់គុក។ ទោះយ៉ាងណាច្បាប់នេះកំពុងមានភាពចម្រួងចម្រាសដោយមនុស្សមួយចំនួនគាំទ្រ ខណៈមួយចំនួនមិនគាំទ្រលើហេតុផលប៉ះពាល់ដល់វិស័យទេសចរ និងអាភជីវកម្មជាច្រើន។

គួរបញ្ជាក់ថាការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដែលអាចប៉ះពាល់ទាំងអាជីវកម្មក្នុងស្រុក និងភ្ញៀវទេសចរក្នុងប្រទេសថៃ។ ទោះបីការប្រើកញ្ឆាជាឱសថនៅតែស្របច្បាប់ អ្នកទេសចរនឹងត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិតថៃដើម្បីប្រើប្រាស់៕

កន្លែង​ដាំ​កញ្ឆា​ (រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៨ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្អាក​អ្នក​បើក​យន្តហោះ៤នាក់​ បន្ទាប់​ពីយន្តហោះ​ប៉៉ះ​គ្នាមុនហោះឡើង​​

កីឡា២១ ម៉ោង មុន

ផ្លូវការ! កម្ពុជា ឈរលេខ​៤ ជាប្រទេស​បញ្ជូនអត្តពលិក​ច្រើន​បំផុត ទៅប្រកួតស៊ីហ្គេមនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរខេត្តកែប ល្បាតលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលបន្លែផ្លែឈើ និងប្រេងពីប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លាន​លីត្រ ជាប់​ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល

Sokha Hotels

ព័ត៌មានពេញនិយម