Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ-ហ្សេលេនស្គី ពិភាក្សាអំពីការបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្ទនាតាមទូរសព្ទ​រយៈពេល​៤០​នាទី​កាលពីថ្ងៃសុក្រ​ទី​៤​កក្កដា ដោយផ្តោតលើការពង្រឹង​ខែល​អាកាសរបស់ក្រុង​កៀវ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក​កាន់តែ​ខ្លាំងដៃ​​​ពី​រុស្ស៊ី។

លោក ដូណាល់ ត្រាំ និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីតាលី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បានពណ៌នាការហៅទូរសព្ទ​នេះ​ថា«មានសារៈសំខាន់» និង«មានផ្លែផ្កា» ដោយបន្ថែមថា ភាគីទាំងពីរបានប្តេជ្ញាចិត្ត​រៀបចំ​​កិច្ចប្រជុំតាមដាន​រវាង​ប្រជាជាតិ​ទាំង​ពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ពង្រឹង​ដែន​អាកាស​អ៊ុយក្រែន។ ពួកគេបានពិភាក្សា​គ្នាអំពីការផលិត ការទិញ និង​ការវិនិយោគ លើប្រព័ន្ធការពារដែនអាកាស ជាពិសេស​ប្រព័ន្ធ​មីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក រួមជាមួយនឹងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងការសម្របសម្រួល​ការ​ការពារ​​​ទីក្រុង​​នានា​របស់​អ៊ុយក្រែន​ឲ្យ​កាន់តែប្រសើរឡើង។

មន្ត្រីអ៊ុយក្រែនបានសម្តែងសុទិដ្ឋិនិយមថា សេចក្ដី​ប្រកាស​អំពី​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​សព្វាវុធ​មួយ​ចំនួន​​នាពេល​ថ្មីៗ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន អាច​ត្រូវ​បាន​ដក​ចេញ​វិញ បន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពរវាង​លោក ត្រាំ និង​លោក ហ្សេលេនស្គី។ តាមសេចក្តីរាយការណ៍ លោក ត្រាំ បានយល់ព្រម​ពិនិត្យលើការពន្យារពេលដឹកជញ្ជូន និងពិចារណាបន្តការគាំទ្រឡើងវិញ។

សូម​ជម្រាប​ថា ការ​ហៅ​ទូរសព្ទ​​របស់​មេ​ដឹក​នាំ​អាមេរិកជាមួយ​លោក ហ្សេលេនស្គី បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ជជែក​គ្នា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​លោក ត្រាំ បាន​បានសម្តែងការខកចិត្ត​ ដោយ​និយាយ​ថា កិច្ច​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​រុស្ស៊ី «គ្មាន​បាន​​​​សាច់ការ​អ្វី​​ឡើយ» ក្នុង​ការ​ឆ្ពោះទៅរក​បទឈប់បាញ់នៅអ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម