ព័ត៌មានអន្ដរជាតិ
ទន្ទឹមបទឈប់បាញ់ថ្មីនៅហ្គាហ្សារំពឹងសម្រេចក្នុងសប្តាហ៍នេះ ការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែសាហាវ
យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៨២នាក់បន្ថែមទៀតនៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យ ខណៈលោកត្រាំ អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងសម្រេចបាននៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី០៧ខែកក្កដានេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលទាំងនេះក៏បានកំណត់គោលដៅលើកន្លែងចែកចាយជំនួយមនុស្សធម៌ផងដែរ ដោយបានសម្លាប់មនុស្សនៅទីតាំង៩កន្លែងជិតមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF)។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថា មនុស្សជាង៧៤០នាក់បានស្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានេះចាប់តាំងពីខែឧសភាមក។ វិបត្តិមនុស្សធម៌នៅហ្គាហ្សាបន្តកាន់តែអាក្រក់ទៅៗ ដោយបុគ្គលិកជំនួយ និងជនស៊ីវិលកាន់តែជាប់ក្នុងការបាញ់ប្រហារ ខណៈ GHF ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ចំពេលមានរបាយការណ៍អំពីអំពើហិង្សានៅកន្លែងផ្តល់ជំនួយរបស់ខ្លួន។
ទន្ទឹមនឹងនោះ ការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសកំពុងដំណើរការនៅក្នុងប្រទេសកាតា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំងនេះអាចឈានដល់ក្នុងសប្តាហ៍នេះ។ លោក ដូណាល់ត្រាំ ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅសេតវិមាននៅថ្ងៃចន្ទផងដែរ។

ទោះបីក្រុមហាម៉ាស់បានឆ្លើយតប «វិជ្ជមាន» ចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក អ្នកវិភាគនៅតែមានការសង្ស័យចំពោះចេតនារបស់លោក ណេតាន់យ៉ាហ៊ូ។ មនុស្សមួយចំនួនជឿថា លោកចង់រក្សាសង្រ្គាមដើម្បីជួយខ្លួនលោកឱ្យកាន់អំណាចនិងជៀសវាងការដាក់ទណ្ឌកម្មចំពោះអំពើពុករលួយ ខណៈដែលលោកកំពុងប្រឈមមុខនឹងការកាត់ទោសនិងការរិះគន់នៅក្នុងប្រទេសខ្លួន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


