ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ប្រាប់ ត្រាំ ថា អនាគតរដ្ឋប៉ាឡេស្ទីនគំរាមកំហែងដល់អត្ថិភាពអ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃចន្ទទី៧ខែកក្កដាថា អនាគតនៃរដ្ឋឯករាជ្យប៉ាឡេស្ទីនអាចក្លាយជាការបំផ្លាញ និងធ្វើឲ្យខូចដល់សន្តិសុខប្រទេសអ៊ីស្រាអែល ដោយផ្អែកលើហេតុផលនេះហើយអំណាចសន្តិសុខអធិបតេយ្យភាពត្រូវតែស្ថិតក្នុងកណ្ដាប់ដៃអ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បានលើកឧទាហរណ៍ពីការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាជនជាតិអ៊ីស្រាអែលប្រមាណ ១ ២០០នាក់ និងការចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់។ លោកបានអះអាងថា នេះគឺជាព័ស្តុតាងដ៏ច្បាស់មួយនូវអ្វីដែលប៉ាឡេស្ទីននឹងធ្វើបន្ថែមទៀតបើពួកគេមានរដ្ឋឯករាជ្យ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «បន្ទាប់ពីថ្ងៃទី៧ខែតុលា មនុស្សម្នាលើកឡើងថា ប៉ាឡេស្ទីនមានរដ្ឋមួយ រដ្ឋហាម៉ាសនៅហ្គាហ្សា ហើយមើលទៅអ្វីដែលពួកគេបានធ្វើជាមួយវា ពួកគេមិនបានកសាងវាទេ។ ពួកគេបែរជាសាងសង់លេនដ្ឋាន ក្លាយជារូងក្រោមដីសម្រាប់ភេរវកម្ម បន្ទាប់មកពួកគេបានសម្លាប់ប្រជាជនរបស់យើង រំលោភស្ត្រីរបស់យើង កាត់ក្បាលបុរសរបស់យើង លុកលុយទីក្រុងរបស់យើង និងទីប្រជុំជនរបស់យើង ហើយបានសម្លាប់រង្គាលប្រជាជនរបស់យើង មិនធ្លាប់បានឃើញតាំងពីសម័យសង្គ្រាមលោកលើកទី២និងពួកណាស៊ី ដែលជាការសម្លាប់រង្គាល។ ដូច្នេះមនុស្សម្នាទំនងជាមិននិយាយថា “អនុញ្ញាតឲ្យពួកគេមានរដ្ឋមួយផ្សេងទៀតទេ”។ វានឹងក្លាយជាវេទិកាមួយដើម្បីបំផ្លាញអ៊ីស្រាអែល»។
មេដឹកនាំអ៊ីស្រាអែល បានបន្ថែមថា «យើងនឹងដោះស្រាយសន្តិភាពជាមួយអ្នកជិតខាងប៉ាឡេស្ទីនរបស់យើង គឺអ្នកដែលមិនចង់បំផ្លាញយើង ហើយយើងនឹងដោះស្រាយសន្តិភាព ដែលសន្តិសុខរបស់យើង អំណាចអធិបតេយ្យភាពនៃសន្តិសុខ តែងតែស្ថិតនៅក្នុងដៃរបស់យើង»។
កន្លងមក បណ្ដាប្រទេសជាច្រើននៅលើពិភពលោក បានទាមទារឲ្យមានដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ យ៉ាងណាមិញ វាជាអ្វីដែលលោក ណេតាន់យ៉ាហ៊ូ តែងតែជំទាស់ដាច់អហង្ការ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានឆ្លើយតបថាគាំទ្រឬមិនគាំទ្រនោះឡើយ នៅពេលត្រូវអ្នកកាសែតសួរសំណួរ ប៉ុន្តែលោកបានប្រាប់ថា ទុកបញ្ហានេះឲ្យទៅ ណេតាន់យ៉ាហ៊ូ ជាអ្នកសម្រេចចិត្ត។
សូមជម្រាបថា ទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ នៅលើទឹកដីសហរដ្ឋអាមេរិក មន្ត្រីអ៊ីស្រាអែលកំពុងរៀបចំកិច្ចចរចាដោយប្រយោលមួយជាមួយក្រុមហាម៉ាសក្នុងប្រទេសកាតា ដោយមានគោលបំណងធានាបានបទឈប់បាញ់នៅហ្គាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕
ដោយ៖ ឈាង
ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ លោក ត្រាំ អាចជួយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


