ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រាប់ថា ខ្លួនសល់គ្រាប់ច្រើនទៀត ហើយអាចផ្លោងដាក់អាមេរិក និងអ៊ីស្រាអែលបាន២ឆ្នាំពេញ
យោងតាមការចុះផ្សាយរបស់ Fox News កាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥ អ៊ីរ៉ង់បានអះអាងថា ខ្លួននៅមានមីស៊ីល និងប្រព័ន្ធសព្វាវុធគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការវាយប្រហារប្រចាំថ្ងៃលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រយៈពេលពីរឆ្នាំពេញ ប្រសិនបើជម្លោះយោធាផ្ទុះឡើង។

ឧត្តមសេនីយទោ Ebrahim Jabbari ទីប្រឹក្សាឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Mehr ថា «ទោះបីយើងបាញ់មីស៊ីលជារៀងរាល់ថ្ងៃក្នុងរយៈពេល២ឆ្នាំក៏ដោយ ឃ្លាំងស្តុក និងមូលដ្ឋានរបស់យើងនឹងមិនអស់ទេ»។
បន្ថែមពីលើនេះ ឧត្តមសេនីយ៍ទោ Yahya Rahim Safavi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូល Ayatollah Khamenei បានបញ្ជាក់ថា អ៊ីរ៉ង់ផលិតបានមីស៊ីល និងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងឯណោះ ហើយឃ្លាំងអាវុធទាំងនោះមានសុវត្ថិភាពណាស់។ លោកបានបន្ថែមថា អ៊ីរ៉ង់មិនទាន់បានប្រើប្រាស់កម្លាំងពេញលេញនៃកងទ័ពជើងទឹក កងកម្លាំង Quds ឬកងទ័ពផ្សេងទៀតរបស់ខ្លួននៅឡើយទេ។
ពាក់ព័ន្ធនឹងការព្រមានរបស់អ៊ីរ៉ង់ ក្រុមអ្នកវិភាគចារកម្មបង្ហាញថា ការអះអាងនេះអាចគ្រាន់តែជាការបិទបាំងការខាតបង់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនា។
បើយោងតាមប្រភពបើកចំហ មុនជម្លោះ ឃ្លាំងអាវុធអ៊ីរ៉ង់ មានមីស៊ីលប្រហែល ៣ ០០០គ្រាប់ និងប្រព័ន្ធផ្លោងគ្រាប់ប្រមាណ ៥០០ ទៅ ៦០០គ្រឿង។ យ៉ាងណាមិញ ក្រោយការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ីស្រាអែលលើឃ្លាំងផ្ទុកយោធា និងកន្លែងផលិតអាវុធ បូករួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរ ក៏ដូចជាការប្រើប្រាស់គ្រាប់ផ្លោងវាយបកវិញ គេជឿថា អ៊ីរ៉ង់នៅសល់គ្រាប់មីស៊ីលចន្លោះពី ១ ០០០ ទៅ ១ ៥០០គ្រាប់ និងប្រព័ន្ធផ្លោងគ្រាប់ត្រឹមតែ ១៥០ ទៅ ២០០គ្រឿងប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


