ព័ត៌មានអន្ដរជាតិ
ថ្មីទៀតហើយ! សារព័ត៌មាន ថៃ ផ្សាយថា ជនកំសាកវាយទាហានកម្ពុជា គឺដោយសារច្រឡំមនុស្ស
បន្ទាប់ពីមេភូមិភាគ២ថៃ Boonsin Phadklang និយាយថា ជនកំសាកលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ ប្រហែលជាដោយសារទប់អារម្មណ៍មិនជាប់ ស្រាប់តែសារព័ត៌មាន Thairath បានចុះផ្សាយដោះសារយ៉ាងហួសចិត្តថា ជនដៃដល់ឈ្មោះ Sommai Srisukranan គឺវាយទាហានកម្ពុជា ដោយច្រឡំថាជាទាហានម្នាក់ទៀតដែលចង្អុលមុខទាហានថៃកាលពីប៉ុន្មានថ្ងៃមុន។

Thairath បានចេញផ្សាយនៅថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ថា ក្នុងនាមជាអ្នកទេសចរមិនមែនទាហានឈុតខ្មៅនៅប្រាសាទតាមាន់ធំរបស់កម្ពុជា, Sommai និងជនកំសាកម្នាក់ទៀត បានវាយទាហានកម្ពុជាច្រឡំមនុស្ស ព្រោះតែរូបរាងនិងភិនភាគស្រដៀងគ្នាទៅនឹងទាហានម្នាក់ទៀត។

ជនកំសាក Sommai Srisukranan ត្រូវបានកងទ័ពជើងគោកថៃ អះអាងថាជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។
តាមរយៈការលើកឡើងពីខាងភាគីថៃ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ថៃគឺជាជាតិសាសន៍មួយដែលប្រជាជនមួយចំនួនគ្មានការគ្រប់គ្រងក្នុងខ្លួន ងាយនឹងប្រើអំពើហិង្សា មិនចេះបែងចែករកខុសត្រូវហើយមិនចេះអត់ធ្មត់ និងចូលចិត្តលាបពណ៌ខុសពីកម្ពុជាដាច់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


