Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

បានផុស

នៅ

ទាហានថៃ៣នាក់ មកពីកម្លាំងពិសេសសុរិន្ទណារី បានរងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវដាច់ជើងម្ខាង ដោយសារតែដើរជាន់មីនពេលល្បាតនៅតាមព្រំដែនជាប់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការឲ្យដឹងពីមេភូមិភាគ២ថៃ Boonsin Phadklang កាលពីថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥, ឧប្បត្តិហេតុនេះកើតឡើងនៅត្រង់ចំណុចកូអរដោនេ WA 220 861 ក្នុងស្រុក ណាំយឿន នៃខេត្ត Ubon Ratchathani ជាប់នឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា។

ទាហានដែលរបួសធ្ងន់ដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់មានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែឈឺទ្រូងនិងហឹងត្រចៀកប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។

មេភូមិភាគ២ថៃ អះអាងថា គ្រាប់មីនដែលទាហានទាំង៣ជាន់ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម