ព័ត៌មានអន្ដរជាតិ
ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Nattapon Nakpanich បានស្នើឲ្យកម្ពុជាដោះមីនចាស់ៗនៅតំបន់ព្រំដែន បន្ទាប់ពីទាហានរបស់ខ្លួន៣នាក់ដើរជាន់មីន ក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវដាច់ជើងម្ខាង។

ថៃ អះអាងរួចមកហើយថា ទាហានទាំង៣បានដើរជាន់មីនក្នុងទឹកដីរបស់ខ្លួន នៅស្រុក ណាំយឿន នៃខេត្ត Ubon Ratchathani ប៉ុន្តែបែរជាអំពាវនាវឲ្យកម្ពុជា ដោះមីនទៅវិញ។ ដូច្នេះគ្មានអ្វីត្រូវសង្ស័យឡើយ នោះគឺជាការទទួលស្គាល់របស់ថៃ ថា ទាហានខ្លួនបានចូលដីរបស់កម្ពុជា ហើយមីនទាំងនោះ គឺសល់ពីសម័យខ្មែរក្រហម។
ការអំពាវនាវរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ធ្វើឡើងអំឡុងពេលលោកទៅសួរសុខទុក្ខទាហានដែលរងគ្រោះដោយផ្ទុះមីននៅឯមន្ទីរពេទ្យខេត្ត Ubon Ratchathani។

ការអំពាវនាវនេះទៀតសោត កើតឡើងចំពេលភូមិភាគ២ថៃ បានបញ្ជូនក្រុមដោះគ្រាប់បែកទៅកាន់តំបន់មុំ៣ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រមូលព័ស្តុតាងបន្ថែមទៀត។
ឥឡូវភូមិភាគ២ថៃ កំពុងរង់ចាំការបញ្ជាក់ថាតើ គ្រាប់នេះនៅសល់តាំងពីសម័យខ្មែរក្រហម ឬទើបបង្កប់ថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


