ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម
ភូមិភាគ២ថៃ បានបញ្ជូនក្រុមដោះគ្រាប់បែកមកកាន់តំបន់មុំ៣ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រមូលព័ស្តុតាងបន្ថែមទៀត ក្រោយទាហានរបស់ខ្លួន៣នាក់ ជាន់មីនផ្ទុះដាច់ជើង។

ការបញ្ជូននេះធ្វើឡើងនៅថ្ងៃសុក្រទី១៨ខែកក្កដាឆ្នាំ២០២៥ ហើយឥឡូវភូមិភាគ២ថៃ កំពុងរង់ចាំការបញ្ជាក់ថាតើ គ្រាប់នេះនៅសល់តាំងពីសម័យខ្មែរក្រហម ឬទើបបង្កប់ថ្មី។
ពាក់ព័ន្ធហេតុការណ៍នេះ ថៃអះអាងតែឯងថា ទាហានកំពុងល្បាតនៅលើទឹកដីរបស់ខ្លួនក្នុងខេត្ត Ubon Ratchathani ប៉ុន្តែបែរជាមកចោទប្រកាន់លើកម្ពុជាទៅវិញ។
ឆ្លើយតបចំពោះការចោទប្រកាន់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចោទជាសំណួរថា តើការផ្ទុះគ្រាប់មីននោះ ក្នុងទឹកដីរបស់អ្នកណា ? បើសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។

បើតាមការបញ្ជាក់ពីអង្គភាពកម្ចាត់មីននៃប្រទេសថៃ, កន្លែងកើតហេតុ គឺជាតំបន់ដែលបោសសម្អាតមីនរួចហើយ ហើយពួកគេបានដាក់ព័ស្តុតាងនៅក្នុងរបាយការណ៍ វាជាមីនទើបបង្កប់ថ្មីៗប្រភេទ PMN-2។
ក្នុងចំណោមទាហាន៣នាក់ដែលរបួស គឺមានម្នាក់របួសធ្ងន់ដោយដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់។ រូបគេមានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែរបួសមិនគ្រោះថ្នាក់ដល់ជីវិតទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


