Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

បានផុស

នៅ

ប្រទេសថៃនឹងរងការវាយប្រហារពេញទំហឹងដោយព្យុះ វីផា (Wipha) ដែលជាលទ្ធផលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់រហ័ស បំណាក់ដីនិងខ្យល់កន្ត្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមថៃព្រមានថា ព្យុះនេះនឹងធ្វើដំណើរចេញពីហ្វីលីពីន រួចឆ្ពោះទៅកាន់ប្រទេសចិន ហើយនឹងសំដៅមកវាយប្រហារថៃយ៉ាងពេញទំហឹងតែម្តងចាប់ពីថ្ងៃទី២២ដល់២៤ខែកក្កដា។

អាស្រ័យហេតុនេះ ថៃបានព្រមានឲ្យពលរដ្ឋដែលរស់នៅតំបន់ចំផ្លូវព្យុះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែការគំរាមកំហែងនិងហានិភ័យដល់អាយុជីវិត។

ដ្បិតមិនទាន់ដឹងពីកម្លាំងរបស់ព្យុះ ប៉ុន្តែគេដឹងថា ខេត្តប្រឈមគ្រោះថ្នាក់ខ្លាំងបំផុតមាន៩ដូចជា Chiang Mai, Chiang Rai, Phayao, Nan, Lampang, Phitsanulok, Phetchabun, Loei, និង Trat ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់រហ័ស ហើយក៏នឹងកើតបាតុភូតផ្គររន្ទះ ព្រមទាំងបំណាក់ដីផងដែរ ជាពិសេសតំបន់នៅតាមជើងភ្នំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ត្រៀមខ្លួនទទួលព្យុះមួយទៀត នៅប៉ុន្មានថ្ងៃខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម