ព័ត៌មានអន្ដរជាតិ
ពិភពលោកសាទរចំពោះបទឈប់បាញ់កម្ពុជា-ថៃ
បទឈប់បាញ់កម្ពុជា-ថៃបានចូលជាធរមានហើយកាលពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ខែកក្កដា។
បទឈប់បាញ់នេះបង្កឲ្យមានការសាទរពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាអ្នកឈ្លានពានឡើយ ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព ស្អប់សង្គ្រាម។

បទឈប់បាញ់នេះទៀតសោត ក៏ទទួលបានសាទរពីអន្តរជាតិផងដែរ ដោយបណ្តាមេដឹកនាំលើពិភពលោកបានអបអរជាបន្តបន្ទាប់៖
អាស៊ាន
នេះគឺជាជ័យជម្នះខាងការទូតសម្រាប់កិច្ចប្រឹងប្រែងសន្តិភាពក្នុងតំបន់ ខណៈអគ្គលេខាធិការអាស៊ាននិយាយថា បទឈប់បាញ់គឺជាសក្ខីភាពមួយចំពោះឯកភាពក្នុងតំបន់ក្នុងការដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។
សហរដ្ឋអាមេរិក
ក្រសួងការបរទេសអាមេរិកបានស្វាគមន៍បទឈប់បាញ់នេះ ដោយហៅវាថាជា ជំហានដ៏សំខាន់ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់។ ទន្ទឹមនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា «យើងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ សន្តិភាពនេះគឺដោយសារសម្ពាធដ៏តឹងរ៉ឹង និងការចរចាដ៏អស្ចារ្យ»។
ចិន
ទីក្រុងប៉េកាំងបានសរសើរការអត់ធ្មត់ដែលបង្ហាញដោយប្រទេសទាំងពីរ ហើយហៅបទឈប់បាញ់ថាជា «ចំណុចរបត់វិជ្ជមានសម្រាប់អាស៊ីអាគ្នេយ៍» ខណៈក្រសួងការបរទេសចិនបានលើកទឹកចិត្តភាគីទាំងពីរឲ្យបន្តដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា។
រុស្សី
រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍សរសើរបទឈប់បាញ់នេះ និងព្រមានប្រឆាំងការជ្រៀតជ្រែកពីបរទេស ហើយជំរុញឲ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវ «បទដ្ឋានអន្តរជាតិ និងអធិបតេយ្យភាព»។
ចក្រភពអង់គ្លេស
ក្រសួងការបរទេសអង់គ្លេសនិយាយថា ខ្លួនស្វាគមន៍ចំពោះបទឈប់បាញ់នេះ ហើយសូមអរគុណដល់ម៉ាឡេស៊ីសម្រាប់ការសម្រុះសម្រួល។
បារាំង
ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង បានបង្ហោះតាមរយៈគណនី Instagram ថា «ពេលវេលាបានមកដល់ហើយ ដែលកាំភ្លើងត្រូវតែនៅឲ្យស្ងៀមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។
សហភាពអឺរ៉ុប
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja Kallas និយាយថា «កិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា- ថៃ គឺជាការទម្លាយភាពទាល់ច្រកដ៏សំខាន់មួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃ។ ពិតជាមានសារៈសំខាន់ណាស់ដែលប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ដោយស្មោះត្រង់។ ខ្ញុំសូមអរគុណប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន ដែលបានជួយសម្រួលដល់ដំណើរការចរចានេះ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតីបារាំងចូលរួមអបអរកម្ពុជានិងថៃសម្រេចបានបទឈប់បាញ់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


