ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីបារាំងចូលរួមអបអរកម្ពុជានិងថៃសម្រេចបានបទឈប់បាញ់
ប្រធានាធិបតីបារាំង លោក Emmanuel Macron រីករាយសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដោយអះអាងពីការឈប់បាញ់នៅតាមបណ្តោយព្រំដែន បន្ទាប់ពីភាគីជម្លោះទាំងពីចរចានៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយការអង្កេតការរបស់មហាអំណាចសហរដ្ឋអាមេរិក និងចិន និងក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន។
លោកប្រធានាធិបតីបារាំង លោក Macron បានសរសេរបង្ហោះតាមរយៈគណនី Instagram របស់គាត់ថា «ពេលវេលាបានមកដល់ហើយ ដែលកាំភ្លើងត្រូវតែនៅឲ្យស្ងៀមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» ។
មេដឹកនាំបារាំងបានសំដែងកង្វល់ខ្លាំងចំពោះការផ្ទុះអាវុធដែលថៃជាអ្នកបង្កឡើងកាលថ្ងៃទី២៤ខែកក្កដា ហើយបានអំពាវនាវឲ្យភាគីទាំងពីឈប់បាញ់ និងងាកទៅរកតុចរចា ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ និងស្ថាប័នអន្តរជាតិ។
ក្នុងកិច្ចប្រជុំនៅម៉ាឡេស៊ី កម្ពុជា និងថៃបានព្រមព្រៀងបទឈប់បាញ់គ្នាភ្លាមៗ និងគ្មានលក្ខខណ្ឌ បន្ទាប់ពីកិច្ចប្រជុំពិសេសកម្រិតខ្ពស់មួយដែលរៀបចំ និងដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅទីក្រុង Putrajaya ដោយមានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធអន្តរជាតិសំខាន់ៗ រួមមានសហរដ្ឋអាមេរិក និងចិន៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


