Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពភូមិភាគ ២ ថៃ មិនសុខចិត្ត ប្រាប់ឲ្យពលរដ្ឋប្រើ Hashtag ជាភាសាអង់គ្លេស ថា ខ្លួនជាជនរងគ្រោះ

បានផុស

នៅ

កងទ័ពភូមិភាគ២ នៅថ្ងៃទី២៩ ខែកក្កដានេះ បានប្រកាសបើកប្រតិបត្តិការព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ស្នើឲ្យប្រជាពលរដ្ឋថៃចូលរួមយុទ្ធនាការដោយប្រើ hashtag និយាយជាភាសាអង់គ្លេសប្រាប់ពិភពលោកថា ខ្លួនជាជនរងគ្រោះពិតប្រាកដ។ ប្រកាសភ្លូកទឹកភ្លូកដីនេះដែរ ចំពេលថៃទាហានកើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ ត្រូវ​បាន​សម្រេច​នៅ​ពាក់​កណ្តាល​អធ្រាត្រ​យប់​មិញ។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការតបតមកកាន់កម្ពុជាវិញ យោធាភូមិភាគ២ចោទថា កម្ពុជាបានបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ​ព័ត៌មាន​ពី​បរទេស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ឲ្យថៃ​បាត់បង់​ការ​យល់​ឃើញ​របស់​អន្តរជាតិ ដូច្នេះ​ទើបពួកគេ​សូម​កម្លាំង​អ្នក​លេង​អ៊ីនធឺណិត​ថៃ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយផ្តោតសំខាន់លើការប្រើប្រាស់ភាសាអង់គ្លេស ដើម្បីចែកចាយព័ត៌មាននៅគ្រប់វេទិការជុំវិញពិភពលោក។

ទន្ទឹមគ្នានោះដែរ ប្រតិបត្តិការ​ព័ត៌មាន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំបន់​មួយ​ចំនួន​នៃ​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​តាម​បណ្តោយ​ព្រំដែន។ ជា​ពិសេស​នៅ​តំបន់​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​កង​ទ័ព​ភូមិភាគ២ ហាក់មានស​ភាព​តាន​តឹង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ មុនពេលភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា កងទ័ពភូមិភាគ២ នៅតែព្រមានសាធារណជនកុំឲ្យត្រឡប់ទៅតំបន់ព្រំដែនវិញ រហូតដល់ស្ថានភាពមានសុវត្ថិភាព។

បើទោះបីជាយោធា​ថៃប្រកាសជំរុញពលរដ្ធខ្លួនបែបណាក៏ដោយ ប៉ុន្តែរឿងទាំងអស់នេះសុទ្ធតែប្រជាជនកម្ពុជាបានធ្វើមុនប្រទេសថៃរួចទៅហើយ។ ថ្វីដ្បិតតែប្រទេសកម្ពុជាតូចមែនពិត ប៉ុន្តែបេះដូង និងចិត្តសប្បុរសធម៌របស់ខ្មែរបានក្លាយជាកម្លាំងចលករដ៏មហិមា និងអស្ចារ្យបំផុតដោយបាននាំសំឡេងតូចនោះទៅកាន់ពិភពលោកឲ្យបានដឹងថា ថៃគឺជាអ្នកផ្ដើមការវាយប្រហារគ្រាប់ផ្លោងធន់ធ្ងន់មកលើកម្ពុជាមុន។

ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានធ្វើឲ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ នៃរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនិងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ពោលគឺ យោធាថៃបានប្រើប្រាស់គ្រប់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះ ធ្វើឲ្យប៉ះដល់ប្រាសាទ និងតំបន់ក្បែរប្រាសាទបែកជាបំណែកខ្ចាត់ខ្ទាយ។ ដែលនោះសបញ្ចាក់ឲ្យដឹងថា ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ប្រទេសដែលរំលោភអនុសញ្ញានេះ អាចនឹងប្រឈមមុខការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម៕

ប្រសាទព្រះវិហារ (រូបភាព៖ក្រសួងវប្បធម៌)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម