ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
មេទ័ពភូមិភាគ២ថៃ Boonsin Padklang បានចេញឃ្លិបប្រកាសថា ខ្លួននៅមានជីវិត មិនដូចបណ្ដាញព័ត៌មានជាច្រើនផ្សព្វផ្សាយថា លោកបាត់បង់ជីវិតនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ វីដេអូនោះហាក់ប្លែកនិងខុសប្រក្រតីជាច្រើន ប្រៀបដូចជាប្រើកម្មវិធី AI មកជំនួសយ៉ាងដូច្នោះ។

តារយៈឃ្លិបដែលចុះផ្សាយលើបណ្ដាញសង្គមនិងទីភ្នាក់ងារ sanook.បានបង្ហាញអំពីសកម្មភាពរបសមេទ័ពភូមិភាគ២នេះបានប្រកាសក្ដែងៗថា «ខ្ញុំនៅទីនេះ កំពុងឈរប្រយុទ្ធជាមួយមន្ត្រីក្រោមឱវាទ។ កុំជឿនូវព័ត៌មានក្លែងក្លាយដែលបញ្ចាក់ថាខ្ញុំបានស្លាប់ហើយ»។
លោក Boonsin បានបញ្ជាក់បន្ថែមទៀតថា ខ្លួននៅមានជីវិត និងបន្តអនុវត្តភារកិច្ចដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីយោធាទាំងអស់។ ជាពិសេស ដើម្បីមើលថែសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការពារអធិបតេយ្យភាពរបស់ប្រទេសថៃ រហូតដល់ស្ថានភាពជម្លោះត្រូវបានដោះស្រាយ ហើយមនុស្សអាចរស់នៅដោយសុវត្ថិភាពវិញ។
ទោះជាយ៉ាងណាក៏ដោយ តាមរយៈវីដេអូដែលមេទ័ពថៃបង្ហាញខ្លួន បានដាក់ការសង្ស័យពីសំណាក់អ្នកទស្សនាថា មានសភាពមិនប្រក្រតីជាច្រើន មិនថាតែការនិយាយស្ដី ឬការបញ្ចេញសកម្មភាពរបស់លោកផ្ទាល់ទេ។ អ្នកខ្លះគិតថាវីដេអូនេះត្រូវបានធ្វើឡើងតាមកម្មវិធី AI ប៉ុណ្ណោះ។ ដ្បិតថាយ៉ាងនេះក្ដី មកដល់សព្វថ្ងៃ ក៏នៅតែមានជនជាតិថៃជាច្រើនមិនដឹងថា តើមេទ័ពខ្លួនស្ថិតនៅឯណាដែរ?
យ៉ាងណាមិញ បន្ទាប់ពីជម្លោះប្រដាប់អាវុធថៃមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា មេភូមិភាគ២ស្រាប់តែបាត់មុខមិនឃើញនៅតាមបណ្ដាញសង្គមភ្លាមៗ ដែលកាលណោះបានធ្វើឲ្យប្រជាជនថៃជាច្រើនមានចម្ងល់ថា តើមេទ័ពរបស់ខ្លួនទៅណាឲ្យប្រាកដ ឬស្ថិតនៅឯណា? ស្របពេលដែលអវត្តមានរបស់មេ័ពថៃរូបនេះ បានធ្វើឲ្យជម្លោះរវាងប្រទេសកម្ពុជានិងថៃកាន់តែក្ដៅគគុកជាងមុន បើទោះបីជាគ្រប់គ្នាសុទ្ធតែដាក់ការសង្ស័យថា Boonsin Padklang បានស្លាប់ហើយក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


