ព័ត៌មានអន្ដរជាតិ
ម៉េដវ៉េដេហ្វ ព្រមាន ត្រាំ ថា៖ «រុស្ស៊ី មិនមែនអ៊ីស្រាអែល ឬអ៊ីរ៉ង់ ទេ»
ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ឱសានវាទឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងយូរ១២ថ្ងៃទៀតនោះ ស្រាប់តែអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ ចេញមុខព្រមានទៅលោកត្រាំថា «រុស្ស៊ីមិនមែនអ៊ីស្រាអែលឬអ៊ីរ៉ង់ទេ»។

បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ សរសេរថា «សូម លោកត្រាំ ចងចាំរឿងពីរ៖ ទីមួយគឺថា «រុស្ស៊ីមិនមែនជាអ៊ីស្រាអែលឬអ៊ីរ៉ង់ទេ។ ទីពីរ រាល់ឱសានវាទថ្មីៗគឺជាការគំរាមកំហែង និងជំហានឆ្ពោះទៅរកអរិភាពរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ កុំដើរតាមផ្លូវ ចូ បៃដិន ឲ្យសោះ!»។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងន័យនោះ លោក ម៉េដវ៉េដេហ្វ មិនបញ្ជាក់លម្អិតឡើយ។

ដោយលើកឡើងពីកង្វះវឌ្ឍនភាព ទើបលោក ត្រាំ ហ៊ានដាក់ឱសានវាទឲ្យរុស្ស៊ី បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងយូរត្រឹមថ្ងៃទី៩ខែសីហា ។
ទន្ទឹមនោះ លោកត្រាំក៏ព្រមានអំពីការដាក់ពន្ធធ្ងន់ធ្ងរនិងទណ្ឌកម្មថ្មី រួមទាំងការដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីផងដែរ ប្រសិនបើការប្រយុទ្ធនៅតែបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ទុកពេលឲ្យ ពូទីន ១០ទៅ១២ថ្ងៃបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


