Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​ ទុកពេលឲ្យ​ ​ពូទីន ១០ទៅ១២ថ្ងៃបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានកាត់បន្ថយពេលវេលាកំណត់សម្រាប់ប្រទេសរុស្ស៊ីដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនពី ៥០ ថ្ងៃមកត្រឹមតែ ១០ ទៅ១២ ថ្ងៃដោយលើកឡើងពីកង្វះវឌ្ឍនភាព ដោយថានឹងត្រូវមានដំណោះស្រាយសន្តិភាពនៅថ្ងៃទី ៧-៩ ខែសីហា។ លោកក៏ព្រមានអំពីការដាក់ពន្ធធ្ងន់ធ្ងរ និងទណ្ឌកម្មថ្មី រួមទាំងការដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី ប្រសិនបើការប្រយុទ្ធនៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជជែក​គ្នា​ក្នុង​អំឡុង​ពេល​ជួប​ជុំ​គ្នា​ថតរូប​គ្រួសារ​ក្នុង​កិច្ច​ប្រជុំ​កំពូល APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម។ (រូបភាព៖ Reuters)

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៩ខែកក្កដានេះ លោក ត្រាំ បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer ក្នុង​ប្រទេស​ស្កុតឡែន។ លោក ត្រាំ បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន ដោយនិយាយថា «មនុស្សច្រើនណាស់កំពុងស្លាប់» ហើយបានសម្តែងការខកចិត្ត ដោយបន្ថែមថាលោក «មិនចាប់អារម្មណ៍ក្នុងការនិយាយទៀតទេ» ។

លោក ត្រាំ និយាយថាលោកមិនចង់ធ្វើឱ្យប្រជាជនរុស្ស៊ីឈឺចាប់ទេ និងទទូចថារុស្ស៊ីត្រូវតែបញ្ឈប់សង្គ្រាម ខណៈមេដឹកនាំអ៊ុយក្រែនបានស្វាគមន៍ការព្រមានរបស់លោក ត្រាំ ។

លោកប្រធានាធិបតី Donald Trump និយាយជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer។ (រូបភាព៖ Reuters)

ទោះបីជាយ៉ាងណាកាលពីថ្ងៃទី​២៨ ខែកក្កដា រុស្ស៊ីបានបើកការវាយលុកពេញមួយយប់លើអ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើកជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់។ ទីក្រុង Kyiv បានរាយការណ៍ពីការរងរបួសជនស៊ីវិល រួមទាំងកុមារម្នាក់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ជាច្រើន។ យ៉ាងណារុស្ស៊ី​បាន​អះអាង​ថា ការ​វាយ​ប្រហារ​នោះ​បាន​ផ្តោត​តែលើ​មូលដ្ឋាន​ទ័ព​អាកាស និង​ឃ្លាំង​អាវុធ​របស់​អ៊ុយក្រែនប៉ុណ្ណោះ៕

រុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃទី២៨ខែកក្កដា។​ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម