ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិក ចាប់ផ្ដើមជួយជម្លៀសពលរដ្ឋនៅហាវ៉ៃ ព្រោះរលកយក្សស៊ូណាមិ
កងទ័ពជើងទឹកអាមេរិក បានចូលរួមជាមួយភ្នាក់ងារសង្គ្រោះបន្ទាន់ ក្នុងប្រតិបត្តិការជម្លៀសប្រជាជននៅទូទាំងរដ្ឋហាវ៉ៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨,៨រិចទ័រ បានវាយប្រហារលើឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃពុធទី៣០ខែកក្កដា ដោយបង្កជារលកយក្សស៊ូណាមិ ដែលវាយប្រហារដល់ឆ្នេរសមុទ្រហាវ៉ៃ។

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកប្រចាំហាវ៉ៃ លោកស្រី Lydia Robertson បាននិយាយថា «ការការពារជីវិតគឺជាអាទិភាពបន្ទាន់របស់យើង។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុក និងជាតិ ដើម្បីធានាថា សហគមន៍ដែលមានហានិភ័យទទួលបានជំនួយយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាព»។ លោកស្រី Lydia ក៏បានបន្ថែមថា យោធាក៏បានបើកផ្លូវឆ្លងកាត់ឆ្នេរ Waianae ភាគខាងលិចរបស់កោះ Oahu ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសផងដែរ។
កងទ័ពជើងទឹក បានដាក់ពង្រាយបុគ្គលិក និងធនធាន ដើម្បីជួយដល់អាជ្ញាធរស៊ីវិល។ កងទ័ពជើងទឹក ក៏បានធានាសុវត្ថិភាពកប៉ាល់នៅតាមកំពង់ផែ ច្រករបៀងជម្លៀសប្រជាជន និងកំពុងជួយតាមដានរលកយក្សស៊ូណាមិ ដោយសហការជាមួយមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក។
សូមជម្រាបថា ស៊ីរ៉ែនសង្គ្រោះបន្ទាន់ត្រូវបានបន្លឺឡើងនៅទូទាំងកោះហាវ៉ៃភ្លាមៗបន្ទាប់ពីម៉ោង ៥ និង ៣០នាទីព្រឹកម៉ោងក្នុងស្រុក។ រលកទីមួយដែលឈានដល់កម្ពស់ ២,៤ម៉ែត្រ ត្រូវបានរាយការណ៍នៅឯកំពង់ផែ Hilo និង Haleiwa ដោយជន់លិចផ្លូវឆ្នេរសមុទ្រទាប។ ក្រុមមន្ត្រីបានព្រមានថា រលកបន្ទាប់ នឹងអាចធំជាងនេះ។
អ្នកស្រុករាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីដីគោក ដោយមានរបាយការណ៍អំពីផ្លូវបិទផ្លូវក្នុងទីក្រុង Honolulu ការពន្យារពេលជើងហោះហើរ និងការបិទឆ្នេរ និងកំពង់ផែទូទាំងរដ្ឋ៕
ដោយ៖ ឈាង
ចុចអាន៖ ២ប្រទេសនៅអាស៊ីអាគ្នេយ៍ ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសាររលកយក្សស៊ូណាមិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


