Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ី យាងបំពេញព្រះរាជទស្សនកិច្ចលើកដំបូងទៅរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយពូទីន

បានផុស

នៅ

ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម (Sultan Ibrahim ibni Almarhum Sultan Iskandar) នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែសីហា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ខណៈដែលប្រទេសទាំងពីរសម្លឹងមើលការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Straits Times នៅថ្ងៃទី០៥ខែសីហា។

ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Ibrahim Iskandar​។ (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះវាជាលើកដំបូង​មិន​ធ្លាប់មាន​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ទៅកាន់​ប្រទេស​រុស្ស៊ីចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ១៩៦៧ ដោយ​បង្ហាញ​ពី​តួនាទី​របស់​រាជាធិបតេយ្យ​ក្នុង​ការ​គាំទ្រ​ដល់​ការទូត​អន្តរជាតិ​របស់​ប្រទេសម៉ាឡេស៊ី។

យោងតាមព្រះបរមរាជវាំង (Istana Negara) ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ខណៈព័ត៌អំពីកិច្ទពិភាក្សាលម្អិតនៅក្នុងដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។

(រូបភាព៖ Bernama)

ក្នុងអំឡុងពេលដំណើរទស្សនកិច្ទ ព្រះមហាក្សត្រម៉ាឡេស៊ីនឹងត្រូវបានទទួលស្វាគមន៍ក្នុងពិធីស្វាគមន៍រដ្ឋនៅវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ បន្ទាប់មកជួបជាមួយលោក ពូទីន នៅថ្ងៃទី ០៦​ខែសីហា។ ព្រះអង្គក៏នឹងយាងចូលរួមក្នុងពិធីជប់លៀងថ្នាក់រដ្ឋដែលរៀបចំដោយលោក ពូទីន ផងដែរ។

នៅថ្ងៃទី ០៨ ខែសីហា ព្រះមហាក្សត្រនឹងបន្តដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ទីក្រុង Kazan ដែលមានប្រជាជនភាគច្រើនមូស្លីម។ នៅទីនោះព្រះអង្គនឹងជួបជាមួយមេដឹកនាំក្នុងតំបន់ និងយាងទតកន្លែងផលិត និងដំឡើងឧទ្ធម្ភាគចក្រ។

គួរបញ្ជាក់ថាដំណើរ​ទស្សនកិច្ច​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ដោយផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅ​កាន់​ទីក្រុង​មូស្គូ​កាលពី​ខែ​ឧសភា។ ពេលនោះប្រទេសទាំងពីរបានរពិភាក្សា​ផ្តោត​លើ​វិស័យ​អប់រំ កសិកម្ម សន្តិសុខ​ស្បៀង ថាមពល និង​កិច្ចសហប្រតិបត្តិការ​ការពារជាតិ៕

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅវិមានក្រឹមឡាំងកាលពីឧសភា។ (រូបភាព៖ dpa)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម