Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រផលិតដែកក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ស្លាប់និងរបួសកម្មករជាច្រើននាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ហេតុការណ៍ផ្ទុះនៅរោងចក្រដែកថែប Clairton របស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Pittsburgh រដ្ឋPennsylvania កាលពីថ្ងៃចន្ទ បានសម្លាប់កម្មករពីរនាក់ និងរបួសកម្មករយ៉ាងហោចណាស់១០នាក់។

ផ្សែងចេញបីការផ្ទុះរោងចក្រដែក។ (រូបភាព៖ Sky4 WTAE Pittsburgh)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្ទុះ​នេះ​បាន​អង្រួន​ផ្ទះ​អ្នក​នៅ​ក្បែរ​នោះ បញ្ចេញ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ទៅ​លើ​មេឃ និង​ខូចខាត​ផ្នែក​ខ្លះ​នៃ​រោងចក្រ។ ក្រុមមន្ត្រីបានប្រាប់ប្រជាជនឱ្យនៅឆ្ងាយ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបយ៉ាងសកម្ម។ មូលហេតុនៃការផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយរោងចក្រដែកថែបរបស់សហរដ្ឋអាមេរិកដែលឥឡូវនេះគ្រប់គ្រងដោយ ក្រុមហ៊ុនNippon Steel របស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវអ្វីដែលបានកើតឡើង។

សូមបញ្ជាក់ថារោងចក្រ Clairton ជារោងចក្រផលិតដែកធំជាងគេនៅអាមេរិកខាងជើង ក៏ធ្លាប់មានប្រវត្តិគ្រោះថ្នាក់ និងបញ្ហាបំពុលបរិយាកាសយូរមកហើយ។ នៅឆ្នាំ ២០១៨ អគ្គីភ័យដ៏ធំមួយបានបណ្តាលឱ្យមានខ្យល់អាកាសមិនល្អជាច្រើនសប្តាហ៍ ហើយក្រុមហ៊ុនបានបង់ប្រាក់ពិន័យរាប់លាន និងធ្វើឱ្យក្រុមហ៊ុនប្រសើរឡើងចាប់តាំងពីពេលនោះមក។

ទោះយ៉ាងណាក្រុមបរិស្ថាន និងអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងរោងចក្រ ហើយចង់ឱ្យមានការស៊ើបអង្កេតមួយដើម្បីសម្រេចថាតើវាគួរបន្តដំណើរការដែរឬទេ។ ខណៈការផ្ទុះនេះកាន់តែបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពជាថ្មីម្ដងទៀតសម្រាប់សហគមន៍ ដែលពឹងផ្អែកលើឧស្សាហកម្មដែកដើម្បីធ្វើការ៕

(រូបភាព៖ Sky4 WTAE Pittsburgh)
(រូបភាព៖ Sky4 WTAE Pittsburgh)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម