ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើរដ្ឋ Kayah ជាប់ព្រំដែនថៃ សម្លាប់មនុស្ស ២៤នាក់នៅខាង មីយ៉ាន់ម៉ា
គិតត្រឹមថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយសារការវាយប្រហារអាកាសរបស់របបយោធាមីយ៉ាន់ម៉ា នៅតំបន់ Mawchi នៃក្រុង Hpasawng រដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son ប្រទេសថៃ បានកើនដល់២៤នាក់ហើយ។

យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យ ដោយកម្ទេចមន្ទីរពេទ្យ Do-Ka-Hlo សឹងតែទាំងស្រុង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
យន្តហោះទាំង២គ្រឿងនោះ គឺជាប្រភេទ YAK-130 ដោយទម្លាក់គ្រាប់បែកទម្ងន់ ២២៦គីឡូក្រាម ចំនួន៤គ្រាប់ ដោយវាមិនមែនបង្កទុក្ខវេទនាដល់ពលរដ្ឋមីយ៉ាន់ម៉ា ប៉ុណ្ណោះទេ សូម្បីប្រជាជននៅក្នុងទឹកដីថៃឯណោះ ក៏រស់នៅមិនស្រណុកចិត្តដែរ។

បើយោងតាមរបាយការណ៍ជាក់ស្តែង, នេះគឺជាការវាយប្រហារអាកាសទ្រង់ទ្រាយធំលើកទី៨ហើយ លើតំបន់ Mawchi បើគិតចាប់តាំងពីខែមករាឆ្នាំ២០២៥មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើតំបន់នៅជាប់ព្រំដែនថៃ ធ្វើឲ្យពលរដ្ឋថៃឯណោះ ក៏រស់នៅមិនស្រណុក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


