ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើតំបន់នៅជាប់ព្រំដែនថៃ ធ្វើឲ្យពលរដ្ឋថៃឯណោះ ក៏រស់នៅមិនស្រណុក
នៅថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥ របបយោធាមីយ៉ាន់ម៉ា បានបន្តបញ្ជូនយន្តហោះចម្បាំង២គ្រឿងទៀត ទៅទម្លាក់គ្រាប់បែកលើតំបន់ Mochi នៃស្រុក Loikaw ក្នុងរដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son របស់ថៃ ធ្វើឲ្យពលរដ្ឋថៃ រស់នៅទីនោះ ក៏មិនស្រណុកចិត្តដែរ។

ក្នុងការវាយប្រហារថ្មីនេះ យន្តហោះបានកម្ទេចមន្ទីរពេទ្យ Do-Ka-Hlo សឹងតែទាំងស្រុង ព្រមទាំងបណ្តាលឲ្យជនស៊ីវិលចំនួន៦នាក់ រងរបួសផងដែរ។
តាមការបញ្ជាក់ពីកងទ័ព KA, យន្តហោះទាំង២គ្រឿងនោះ គឺជាប្រភេទ YAK-130 របស់កងទ័ពអាកាសមីយ៉ាន់ម៉ា ដោយទម្លាក់គ្រាប់បែកទម្ងន់ ២២៦គីឡូក្រាម ចំនួន៤គ្រាប់ បង្កការខូចខាតធ្ងន់ធ្ងរដល់មន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនោះ មិនបណ្តាលឲ្យអ្នកភូមិណាម្នាក់ បាត់បង់ជីវិតទេ។
កាលពីសប្តាហ៍មុន កងទ័ពមីយ៉ាន់ម៉ា ក៏បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែក ២៥គ្រាប់លើមូលដ្ឋានរបស់កងទ័ពរំដោះជាតិការ៉ែន (KNLA) ធ្វើឲ្យប្រជាជនត្រូវភៀសខ្លួន ឆ្លងទន្លេចូលទឹកដីថៃដែរ។

សូមជម្រាបជាថ្មី បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងដោយ កងកម្លាំងការ៉ែន KNLA ដែលជាចលនាប្រដាប់អាវុធរបស់គណបក្សនយោបាយ Karen National Union (KNU) បានចូលរួមជាមួយកងកម្លាំងតស៊ូប្រជាធិបតេយ្យផ្សេងទៀតដូចជា People’s Defense Force – PDF ដើម្បីប្រយុទ្ធតតាំងនឹងរបបយោធា។
ការប្រយុទ្ធគ្នាភាគច្រើនកើតឡើងនៅក្នុង រដ្ឋកាយីន របស់មីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ តែងតែកើតឡើងនៅជុំវិញទីក្រុងយុទ្ធសាស្ត្រមួយចំនួនដូចជា Myawaddy ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះចម្បាំងរបបសឹកមីយ៉ាន់ម៉ា វាយប្រហារលើក្បួនរថយន្តស៊ីវិលសម្លាប់មនុស្ស១៦នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


