ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រក្នុងទីក្រុង Ryazan ប្រទេសរុស្ស៊ី សម្លាប់មនុស្ស២០នាក់ និងរបួសជាង១៣០នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ខែសីហា មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង១៣៤នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លារបស់រោងចក្រមួយក្នុងទីក្រុង Ryazan ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ី។

យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មន្ត្រីមូលដ្ឋានបាននិយាយថា ការផ្ទុះនេះបណ្តាលមកពីភ្លើងដែលបានឆាបឆេះក្នុងរោងជាងមួយរបស់រោងចក្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីសប្ដាហ៍មុនមកម្លេះ ទោះអភិបាលតំបន់បានបញ្ជាក់ពីអគ្គិភ័យនេះ ប៉ុន្តែមិនបានបញ្ជាក់ថារោងចក្រនេះកំពុងធ្វើអ្វីទេ។ លើសពីនេះអាជ្ញាធរមិនបានពន្យល់ពីមូលហេតុពិតប្រាកដឡើយ ហើយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏មិនបានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីការងាររបស់រោងចក្រដែរ។
បើតាមភ្នាក់ងារសង្គ្រោះបន្ទាន់ អ្នករងរបួសចំនួន ៣១ នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង Ryazan និងទីក្រុងមូស្គូ ខណៈ ១០៣ នាក់ផ្សេងទៀតកំពុងទទួលការថែទាំខាងក្រៅ។
ទោះបីជាមានអាថ៌កំបាំងច្រើនមិនបានបញ្ចេញក្នុងហេតុការណ៍នេះ អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថាខ្លួនកំពុងធ្វើស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


