ព័ត៌មានអន្ដរជាតិ
ចៅក្រម Frank Caprio រហស្សនាម«ចៅក្រមល្អបំផុតលើលោក» ទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំ
ចៅក្រម Frank Caprio ដែលបានល្បីជាអន្តរជាតិចំពោះសេចក្តីសប្បុរស និងមេត្តារបស់គាត់ក្នុងកម្មវិធីទូរទស្សន៍ «Caught in Providence» បានទទួលមរណភាពហើយនៅវ័យ ៨៨ឆ្នាំ។

គ្រួសាររបស់លោក Frank Caprio បានប្រកាសថា គាត់បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ទី២១ខែសីហានេះ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកលំពែងអស់រយៈពេលជាយូរ។
ចៅក្រម Caprio បានបម្រើការជាចៅក្រមតុលាការក្រុងនៅទីក្រុង Providence រដ្ឋ Rhode Island អស់រយៈពេលជិតបួនទសវត្សរ៍។ គាត់ទទួលបានរហស្សនាមថាជា «ចៅក្រមល្អបំផុតក្នុងពិភពលោក» សម្រាប់ភាពអត់ធ្មត់ និងការយោគយល់របស់គាត់នៅក្នុងតុលាការចំពោះប្រជាពលរដ្ឋដែលបំពានច្បាប់ចរាចរណ៍ ដោយគាត់បានឆ្លៀតពេលស្តាប់រឿងផ្ទាល់ខ្លួនរបស់ពួកគេ។
ដំណើរការក្នុងបន្ទប់សវនាការរបស់គាត់ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «Caught in Providence» ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ឈុតខ្លីៗពីកម្មវិធីដែលបង្ហាញពីទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយចុងចោទ ត្រូវបានបន្តចែករំលែក និងទស្សនារាប់ពាន់លានដងនៅលើបណ្តាញសង្គមអស់រយៈពេលជាច្រើនឆ្នាំក្រោយមក។
ប៉ុន្មានខែមុនពេលគាត់ស្លាប់ គាត់បានបោះពុម្ភសៀវភៅមួយក្បាលដែលមានចំណងជើងថា «Compassion in Court» ដោយចែករំលែកមេរៀនជីវិតដែលគាត់បានរៀនពីសេចក្តីសប្បុរសអំឡុងពេលធ្វើជាចៅក្រម៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


