ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្តថៃ ឈ្លោះគ្នាផ្អើលសភា បង្កជាចលាចល
ភាពចលាចលបានកើតឡើងក្នុងសភាថៃ អំឡុងសម័យប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥ ជុំវិញការជជែកដេញដោលលើអនុស្សរណៈយោគយល់ (MOU) លេខ ៤៣ និង ៤៤ ដែលជាឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងអធិបតេយ្យភាពនៅតាមព្រំដែនសមុទ្ររវាងប្រទេសថៃនិងកម្ពុជា។

ជម្លោះកើតឡើងនៅពេលអនុប្រធានរដ្ឋសភា លោក Chaiya Promma មកពីគណបក្ស ភឿថៃ បានលើកពេលប្រជុំ ដោយមិនប្រកាសជាមុន ឬផ្តល់ការពន្យល់ណាមួយឡើយ ធ្វើឲ្យតំណាងរាស្រ្តផ្សេងទៀតស្រឡាំងកាំង។
កត្តានេះហើយទើបធ្វើឲ្យគណបក្សប្រឆាំងផ្ទុះកំហឹង និងចោទគណបក្សភឿថៃ ក្បត់សន្យា ព្រោះរដ្ឋាភិបាលនិងគណបក្សប្រឆាំង បានឯកភាពគ្នារួចទៅហើយថានឹងជជែកដេញដោលបិទទ្វារនៅថ្ងៃនោះ។
មិនត្រឹមប៉ុណ្ណឹង គណបក្សប្រឆាំង ថែមទាំងរិះគន់ចំៗថា រដ្ឋាភិបាលលើកពេលប្រជុំនេះ គឺដើម្បីគេចវេសការជជែកដេញដោលដ៏តានតឹង ដែលអាចនឹងធ្វើឲ្យពួកគេចាញ់ ឬមានហេតុផលអ្វីលាក់បាំង។ ក្រោយមកក៏កើតមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ផ្អើលសភាតែម្តង។

ប្រធានគណបក្សប្រជាជនថៃ លោក Natthaphong Ruengpanyawut បានប្រាប់អ្នកសារព័ត៌មានក្រោយការលើកពេលនោះថា នេះមិនមែនទើបលើកទីមួយទេ ដែលរដ្ឋាភិបាលពន្យារពេលកិច្ចប្រជុំសភា ដើម្បីចៀសវាងការជជែកពិភាក្សាលើបញ្ហាសំខាន់ ពីព្រោះពួកគេមើលឃើញថា ខ្លួនចាញ់ប្រៀប។
ចលាចលនេះបានបង្ហាញដល់ពិភពលោកយ៉ាងច្បាស់អំពីភាពតានតឹងនយោបាយ និងភាពអស្ថិរភាពរបស់រដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារទៀតហើយ រុញសភាពការណ៍ចលាចលខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


