Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប កំពុង​ស្នើ​សុំយន្តហោះចម្បាំង F35 របស់​អាមេរិក ដើម្បីធានា​សន្តិសុខឲ្យអ៊ុយក្រែន

បានផុស

នៅ

បណ្តាប្រទេសនៅអឺរ៉ុប កំពុងជំរុញ​​ឲ្យ​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់​ពង្រាយ​យន្តហោះចម្បាំង F35 នៅឯមូលដ្ឋានមួយក្នុងប្រទេស​រ៉ូម៉ានី ដែលជាផ្នែកសំខាន់នៃការធានាសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន។

យន្តហោះ F35 (រូបថត៖ កងទ័ព​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ New Voice of Ukraine កាល​ពី​ថ្ងៃទី​២១​ខែ​​សីហា​ឆ្នាំ២០២៥ សំណើនេះធ្វើ​ឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុង​ធ្វើ​​សេចក្ដី​ព្រាង​ក្របខ័ណ្ឌសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថាជាជំហានចាំបាច់ឆ្ពោះទៅរកកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលរវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី។ ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ បានច្រានចោលការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែន លោកបានបង្ហាញពីឆន្ទៈក្នុងការផ្តល់ការគាំទ្រផ្លូវអាកាស។

ក្រៅ​តែ​ពី​យន្តហោះចម្បាំងទំនើបៗ រដ្ឋាភិបាលអឺរ៉ុបក៏កំពុងស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក ប្តេជ្ញាចែករំលែកព័ត៌មានសម្ងាត់ពីផ្កាយរណប អនុញ្ញាត​ឲ្យ​មានការហោះហើរឈ្លបយកការណ៍លើសមុទ្រខ្មៅ និងធានា​ឲ្យ​មានការផ្គត់ផ្គង់មីស៊ីល​សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និង NASAMS របស់អ៊ុយក្រែន។

ក្រុមការងារពិសេសរបស់សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រី​ការបរទេស​ Marco Rubio ឥឡូវនេះកំពុងធ្វើការជាមួយមន្ត្រីអង្គការណាតូ ដើម្បីបញ្ចប់សំណើសន្តិសុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម