ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើរដ្ឋ Shan ជាប់ព្រំដែនថៃ
របបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារអាកាសថ្មីទៀតលើរដ្ឋ Shan ដែលស្ថិតនៅជាប់ខេត្ត Chiang Rai, Chiang Mai និង Mae Hong Son ប្រទេសថៃ។

តាមការផ្សាយរបស់ Irrawaddy នៅថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥, យន្តហោះចម្បាំងមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ត្រូវចំវត្តមួយក្នុងតំបន់ Mongngawt បណ្តាលឲ្យកុមារម្នាក់ស្លាប់។
ការវាយប្រហារនេះក៏ធ្វើឲ្យមនុស្ស៧នាក់រងរបួសផងដែរ ក្នុងនោះមានព្រះសង្ឃចំនួន២អង្គ។

តាមសេចក្តីរាយការណ៍មុននេះ, ថ្មីៗ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ថែមទាំងទម្លាក់គ្រាប់បែកនៅកន្លែងផ្សេងទៀតផង ដូចជាតំបន់ Mogoke, Kyaukme និង Hsipaw សម្លាប់កុមារចំនួន៣នាក់ ព្រះសង្ឃ២អង្គ ស្រ្តី១៧នាក់ បុរស១៦នាក់ និងបណ្តាលឲ្យមនុស្ស៣៣នាក់ទៀតរងរបួស។
មិនមែនតែរដ្ឋ Shan ទេ, នៅរដ្ឋ Kayah ឯណោះ ដែលក៏ស្ថិតជាប់ព្រំដែនថៃដូចគ្នានោះ កាលពីសប្តាហ៍មុន ក៏យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរផងដែរ បណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់។

ក្នុងចំណោមមនុស្សស្លាប់ ក៏រួមមានទាំងស្រ្តី៨នាក់និងកុមារ២នាក់ផងដែរ ខណៈមេដឹកនាំការ៉ែន អះអាងថា នេះគឺជាការវាយប្រហារអាកាសដ៏សាហាវបំផុតលើរដ្ឋ Kayah។
ទន្ទឹមនោះ ក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Kayah បានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ សូមធ្វើសកម្មភាពដើម្បីឆ្លើយតបទៅឧក្រិដ្ឋកម្មសង្គ្រាមរបស់របបយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃកំពុងតាមដានស្ថានការណ៍ ខណៈយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅរដ្ឋ Kayah ឥតឈប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


