Connect with us

ព័ត៌មានអន្ដរជាតិ

អតីតរដ្ឋមន្ត្រីការបរទេសថៃ បញ្ជាក់ថា បណ្តឹង​បរិហាកេរ្តិ៍លើលោកស្រី Mallika គឺគ្មានការយោគយល់ឡើយ

បានផុស

នៅ

អ្នកនយោបាយវ័យចំណាស់ថៃដែលមើលងាយខ្មែរគឺនាង Mallika Boonmeetrakul Mahasuk ត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសប្រទេសខ្លួនឯងនោះគឺ Noppadon Pattama ដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ហើយលោកអះអាងថា បណ្តឹងនេះ គឺគ្មានការយោគយល់ឡើយ។

លោក Noppadon Pattama (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ម្តងហើយម្តងទៀត Mallika តែងចោទប្រកាន់លោក Noppadon ថាជាអ្នកធ្វើឲ្យបាត់បង់ប្រាសាទព្រះវិហារ ហើយដោយសារតែទ្រាំលែងបានទើបអតីតរដ្ឋមន្ត្រីការបរទេស សម្រេចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋ (CSD) តែម្តង។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥, លោក Noppadon បានប្រាប់អ្នកកាសែតថា បញ្ហានេះបានចាប់ផ្តើមនៅពេល Mallika ផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចំនួនពីរ ដោយអះអាងថា លោកជាអ្នកធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានលោកច្រានចោល។

នៅពេលអ្នកសារព័ត៌មានសួរថា តើនឹងមានការសម្រួលគ្នាទេ លោក Noppadol បញ្ជាក់ថា នឹងគ្មានការយោគយល់ឡើយនៅក្នុងបណ្តឹងនេះ ហើយករណីនេះនឹងត្រូវដំណើរការតាមផ្លូវច្បាប់ពេញលក្ខណៈ។ លោកបន្ថែមថា ប្រាក់សំណងទាំងអស់ពីបណ្តឹងនេះ នឹងបរិច្ចាគទៅជួយអ្នកដែលមានបញ្ហាផ្លូវចិត្ត។

សូមជម្រាបថា លោក Noppadol គឺជាអតីតរដ្ឋមន្ត្រីការបរទេស អតីតសមាជិកសភា និងជាអ្នកនយោបាយជើងចាស់របស់គណបក្ស Pheu Thai។ លោកត្រូវបានចាត់ទុកជាមនុស្សជំនិត និងជាទីប្រឹក្សាច្បាប់របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងយីងឡាក់ ស៊ីណាវ៉ាត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋថៃ ខឹងអភិបាលខេត្តស្រះកែវ ដាច់ក្បាលដាច់កន្ទុយ ដែលទទួលស្គាល់ការពិតថា តំបន់ដាក់បន្លាលួស ជាដីខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម