ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ខឹងអភិបាលខេត្តស្រះកែវ ដាច់ក្បាលដាច់កន្ទុយ ដែលទទួលស្គាល់ការពិតថា តំបន់ដាក់បន្លាលួស ជាដីខ្មែរ
ពលរដ្ឋថៃ កំពុងខឹងអភិបាលខេត្ត ស្រះកែវ ដាច់ក្បាលដាច់កន្ទុយ ក្រោយលោកទទួលស្គាល់ការពិតថា ភូមិព្រៃចាន់ ដែលជាកន្លែងទាហានថៃ ដាក់បន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរ គឺមិនមែនជាដីថៃនោះទេ ដូច្នេះវាជាដីខ្មែរ។

តាមការចុះផ្សាយរបស់ The Nation, កាលពីចុងសប្តាហ៍ លោក បរិញ្ញា ពោធិសាត់ និយាយថា ដីជម្លោះគឺជាតំបន់ព្រៃ ដែលគ្មានឯកសារកាន់កាប់ឡើយ ដូច្នេះថៃគ្មានសិទ្ធិអះអាងជារបស់ខ្លួនទេ។
ការទម្លាយពាក្យពិតនេះ ធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្ត ខឹងដាច់ក្បាលដាច់កន្ទុយ ហើយរិះគន់លើរូបលោកមិនសំចៃមាត់ឡើយ។
ដោយសារតែរងសម្ពាធខ្លាំងពេក ទីបំផុតលោក បរិញ្ញា ត្រូវបង្ខំចិត្តចេញមុខសុំទោស ដោយក្រឡាស់សម្តីវិញថា ការលើកឡើងបែបនេះព្រោះតែលោកយល់ច្រឡំ។
តាមពិតទៅ ភូមិព្រៃចាន់ នេះគឺស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទេ ដោយវាស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជុំវិញបញ្ហានេះដែរ គណៈកម្មការព្រំដែន JBC របស់កម្ពុជា បានដាក់លិខិតជំទាស់ផ្លូវការរួចហើយចំពោះសកម្មភាពរាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានដោយយោធាថៃមកលើទឹកដីកម្ពុជា។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក នង សាកល បានប្រាប់ឲ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម (JBC) របស់កម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានតាមបណ្ដោយព្រំដែនក្នុងទឹកដីកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស ចាត់ទុកសកម្មភាពនេះ ថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។ ជាថ្មីម្ដងទៀត កម្ពុជាបានអំពាវនាវឲ្យថៃគោរពឲ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ JBC របស់កម្ពុជាដាក់លិខិតជំទាស់ផ្លូវការចំពោះសកម្មភាពថៃដែលពង្រាយលួសបន្លាលើដីកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


