ព័ត៌មានអន្ដរជាតិ
ថៃ ចេញការព្រមានថ្មី អំពីបំណាក់ដីនិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងខេត្តចំនួន២៨
ឥទ្ធិពលរបស់ព្យុះ Kajiki នៅតែជះខ្លាំងលើប្រទេសថៃ ដល់ថ្នាក់នាយកដ្ឋានធនធានរ៉ែ បានចេញការព្រមានថ្មីឲ្យខេត្តចំនួន២៨ ត្រូវប្រយ័ត្នបំផុតចំពោះគ្រោះបំណាក់ដីនិងទឹកជំនន់ធ្ងន់ធ្ងរ ជាបន្តទៀត។

ក្នុងចំណោមខេត្តទាំង២៨នេះ គឺភាគច្រើនជាខេត្តស្ថិតនៅប៉ែកខាងជើងប្រទេស ជាពិសេស Mae Hong Son, Chiang Mai និង Chiang Rai។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ ក្នុងតំបន់នោះ ភ្លៀងនឹងធ្លាក់មកខ្លាំងទាំងថ្ងៃទាំងយប់ ធ្វើឲ្យដីភ្នំងាយនឹងបាក់ ចំណែកហានិភ័យនៃគ្រោះទឹកជំនន់ ក៏មានខ្ពស់ដែរ។
ទាក់ទងរឿងនេះ មន្ត្រីមូលដ្ឋានបានចាត់វិធានការបង្ការនិងដាក់ពង្រាយកម្លាំងរួចហើយ ដើម្បីដោះស្រាយជាមួយ គ្រោះធម្មជាតិដ៏អាក្រក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាយទំនប់នៅ សុខោទ័យ បង្កការជន់លិចធ្ងន់ធ្ងរ រីឯពលរដ្ឋខ្លះ កំពុងរងទុក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


