Connect with us

ព័ត៌មានអន្ដរជាតិ

មេភូមិភាគ២ ថា ការដកតំណែង ផែថងថាន មិនប៉ះពាល់ដល់កងទ័ពនៅព្រំដែនទេ

បានផុស

នៅ

មេបញ្ជាការភូមិភាគ២ថៃ Boonsin Padklang បានបញ្ជាក់យ៉ាងច្បាស់ថា ការដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនប៉ះពាល់អ្វីដល់កងទ័ពនោះទេ។

Boonsin Padklang (រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលធ្វើបាឋកថាកាលពីថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ និងចុះផ្សាយដោយ Thai PBS លោក Boonsin និយាយថា ទោះអវត្តមាននាយករដ្ឋមន្ត្រីក៏ដោយ ក៏គ្មានប៉ះពាល់អ្វីដល់កងទ័ពនៅតាមព្រំដែនដែរ។

ការលើកឡើងនេះគឺដូចទៅនឹងសម្តីរបស់ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree ដែលនិយាយមុនតុលាការធម្មនុញ្ញប្រកាសសាលក្រមសំណុំរឿង ផែថងថាន ថា ករណីនេះ មិនជះឥទ្ធិពលដល់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទេ។

លោក​បញ្ជាក់​ថា ប្រតិបត្តិការ​របស់​កងទ័ព គឺ​ធ្វើដោយ​តួនាទី​របស់​ខ្លួនដាច់ដោយឡែក ហើយ​មិន​អាស្រ័យ​លើ​ការ​ដឹកនាំ​បុគ្គល​ណាម្នាក់ឡើយ។ 

Winthai Suvaree (រូបថត៖ Nation)

សូមជម្រាបជាថ្មី លោកស្រី ផែថងថាន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចក្នុងសំឡេង ៦-៣ ដកតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការក្រោយរកឃើញថា ធ្វើខុសក្រមសីលធម៌ធ្ងន់ធ្ងរ ជុំវិញសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នេះគឺជាលើកទី៥ហើយ ដែលសមាជិកក្នុងរង្វង់គ្រួសារលោក Thaksin ត្រូវបានដកចេញពីអំណាច នៅក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបរបស់ប្រទេសថៃ។

លើកដំបូងបង្អស់គឺនៅឆ្នាំ២០០៦ ដែលលោក Thaksin ផ្ទាល់ ត្រូវបានទម្លាក់ក្នុងរដ្ឋប្រហារ ខណៈពេលលោកស្ថិតនៅក្រៅប្រទេស ដោយចោទប្រកាន់ថា រំលោភអំណាចនិងពុករលួយ។ ក្រោយមក គណបក្ស Thai Rak Thai របស់លោក ត្រូវបានតុលាការរំលាយចោល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អស់ពីចង់សង់របង ពេលនេះ ថៃ ចង់ជីកប្រឡាយនៅព្រំដែន កម្ពុជា ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម