ព័ត៌មានអន្ដរជាតិ
អស់ពីចង់សង់របង ពេលនេះ ថៃ ចង់ជីកប្រឡាយនៅព្រំដែន កម្ពុជា ទៀត
អស់ពីចង់សង់របងព្រំដែនលើទឹកដីកម្ពុជា ស្រាប់តែពេលនេះ រដ្ឋមន្ត្រីការពារជាតិស្តីទីថៃ Nattaphon Narkphanit បានលើកឡើងពីគំនិត ជីកប្រឡាយនៅតំបន់ណងចាន់ថែមទៀតផង។

តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ លោក Nattaphon និយាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិថា មានជម្រើសជាច្រើនសម្រាប់ការសង់រនាំងនៅតាមព្រំដែន ក្នុងនោះមានទាំងលទ្ធភាពនៃការជីកប្រឡាយផងដែរ ដើម្បីសន្សំលុយ។
ការលើកឡើងនេះបង្ហាញពីការខ្វែងគំនិតគ្នារបស់មន្ត្រីថៃ ព្រោះថា មុននោះ នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។
លោក Phumtham ទទួលស្គាល់ថា ការសង់របងនេះពិតជានឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដូច្នេះថៃត្រូវមានការពិភាក្សានិងបញ្ជាក់ឲ្យច្បាស់សិនជាមួយកម្ពុជា ទើបអាចសង់របងបាន។
សូមជម្រាបជាថ្មី គំនិតនៃការសង់របងសីមានេះគឺកើតចេញពីមេបញ្ជាការកងកម្លាំងការពារជាតិ Songwit Noonpakdee បន្ទាប់ពីថៃបង្កភាពតានតឹងនៅព្រំដែនមិនចេះចប់ ជាពិសេសការដាក់បន្លាលួស ព័ទ្ធយកដីខ្មែរតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Phumtham៖ បើថៃ ចង់សង់របងព្រំដែន ត្រូវកំណត់ខ័ណ្ឌសីមាជាមួយកម្ពុជា ឲ្យដាច់ស្រេចសិន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


