ព័ត៌មានអន្ដរជាតិ
ថៃនឹងដាក់ការលុប MoU ព្រំដែនសមុទ្រជាមួយកម្ពុជា ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយ
យោងតាមកាសែតបាងកកប៉ុស្ដិ៍ ចុះផ្សាយនាថ្ងៃព្រហស្បតិ៍ទី២ខែមេសាឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលនឹងបញ្ចូលការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ឬហៅថា MoU 44 ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនសភា។

ខណៈ MoU 44 ត្រូវបានកំណត់ថាត្រូវលុបចោល លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា MoU 43 ដែលជាកិច្ចព្រមព្រៀងព្រំដែនគោកឆ្នាំ២០០០ នៅតែស្ថិតក្រោមការពិចារណានៅឡើយ។ សេចក្តីថ្លែងការណ៍នយោបាយនេះជិតរួចរាល់ហើយ ហើយរំពឹងថានឹងត្រូវដាក់ជូនសភានៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើការពិភាក្សាដេញដោល។
សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 43) ផ្ដោតសំខាន់លើការកំណត់ព្រំដែនគោក និងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ឲ្យបានច្បាស់លាស់តាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។ ចំណែកឯ MOU ឆ្នាំ២០០១ (MOU 44) គឺជាក្របខ័ណ្ឌសម្រាប់ដោះស្រាយតំបន់សមុទ្រដែលទាមទារត្រួតគ្នា (OCA) ក្នុងឈូងសមុទ្រថៃ ដើម្បីបើកផ្លូវឲ្យមានការចរចាបែងចែកផលប្រយោជន៍ថាមពល ប្រេង និងឧស្ម័នធម្មជាតិ រួមទាំងការកំណត់បន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


